top of page
Search
Writer's pictureKate Bradshaw

អត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយ

Updated: May 29, 2023


ការមានផ្ទៃពោះ និងកំណើតគឺជាពេលវេលាដ៏គួរឲ្យរំភើបសម្រាប់ជីវិតគ្រួសារ ហើយមកជាមួយនឹងការសម្រេចចិត្តជាច្រើនអំពីសុខភាព និងសុខមាលភាពកូនរបស់អ្នក។ មួយក្នុងចំណោមនោះ អ្នកប្រហែលជាត្រូវប្រឈមជាមួយថាតើត្រូវបំបៅដោះកូនដោយទឹកដោះអ្នកឬយ៉ាងណា។ ​


ប្រសិនបើស្ថានភាពផ្ទាល់ខ្លួនរបស់អ្នកអនុញ្ញាតិឲ្យអ្នកបំបៅដោះកូន ការបំបៅដោះកូននឹងជួយឲ្យកូនដែលទើបនឹងកើតរបស់ង្នកចាប់ផ្តើមទទួលបានអាហារូបត្ថម្ភចាប់ផ្តើមបានល្អបំផុត និងតាមពិតទៅបំពេញនូវតម្រូវការអាហារូបត្ថម្ភទាំងអស់ដល់កូនរបស់អ្នកសម្រាប់រយៈពេលប្រាំមួយខែដំបូងនៃជីវិតរបស់ពួកគេ។ ដោយសារមានព័ត៌មានជាច្រើនអំពីការបំបៅកូនដោយទឹកដោះ យើងបានចងក្រងនូវចំណុចសំខាន់ៗមួយចំនួនពីនាយកដ្ឋានសុខាភិបាលនៃប្រទេសអូស្ត្រាលីដើម្បីជួយឲ្យយល់ដឹងអំពីអត្ថប្រយោជន៍៖

ការបំបៅកូនដោយទឹកដោះផ្តល់ឲ្យទារកនូវការចាប់ផ្តើមដ៏ល្អបំផុតនៅក្នុងជីវិត និងជាការរួមចំណែកយ៉ាងសំខាន់ដល់សុខភាពរបស់ទារក។ គោលការណ៍ណែនាំសម្រាប់ការបំបៅកូនដោយទឹកដោះម្តាយរបស់ប្រទេសអូស្ត្រាលីបានណែនាំឲ្យបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតដល់អាយុប្រមាណជាប្រាំមួយខែនៅពេលធ្វើការណែនាំអំពីអាហាររឹង និងបន្តការបំបៅទឹកដោះម្តាយរហូតដល់អាយុ ១២ខែ និងច្រើនជាងនេះ ប្រសិនបើតាមការប្រាថ្នារបស់ម្តាយ និងទារក។ ភ័ស្តុតាងបង្ហាញថាការបំបៅដោះកូនដោយទឹកដោះម្តាយទំនងជាមិនសូវមានជម្ងឺរលាកពោះវៀនធំ រាគ ជម្ងឺផ្លូវដង្ហើម ការឆ្លងមេរោគពាក់កណ្តាលត្រចៀក ជម្ងឺទឹកនោមផ្អែមប្រភេទទី១ និងជម្ងឺមហារីកឈាមក្នុងវ័យកុមារ។ ភ័ស្តុតាងដែលអាចរកបានក៏បង្ហាញដែរថាការបំបៅដោះកូនដោយទឹកដោះម្តាយបានពង្រឹងដល់ការអភិវឌ្ឍការយល់ដឹង។ ការបំបៅដោះកូនដោយទឹកដោះម្តាយក៏ផ្តល់អត្ថប្រយោជន៍ដល់ម្តាយតាមរយៈការធ្វើឲ្យជាសះស្បើយបានឆាប់រហ័សក្រោយពេលសម្រាល កាត់បន្ថយហានិភ័យនៃជម្ងឺមហារីកដោះ និងមហារីកអូវែក្នុងជីវិតនៅពេលក្រោយ ព្រមទាំងកាត់បន្ថយការធ្លាក់ទឹកចិត្តចំពោះម្តាយ។ ​ ទឹកដោះម្តាយមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដោយហេតុថាវាមានផ្ទុកនូវសារធាតុចិញ្ចឹមទាំងអស់ដែលទារកត្រូវការក្នុងរយៈពេលប្រាំមួយខែដំបូងនៃជីវិត មានទាំងខ្លាញ់ កាបូនអ៊ីដ្រាត ប្រូតេអ៊ីន វីតាមីន រ៉ែ និងទឹកដើម្បីជួយឲ្យកូនរបស់អ្នកលូតលាស់ អភវិឌ្ឍ និងឈានទៅដល់សក្តានុពលពេញលេញរបស់ពួកគេ។ អាហារូបត្ថម្ភជាច្រើននៅក្នុងទឹកដោះម្តាយត្រូវបានស្រូបយក និងប្រើប្រាស់បានយ៉ាងងាយស្រួលបំផុតដោយកូនរបស់អ្នក។ ទាំងអស់នេះធ្វើឲ្យវាក្លាយទៅជាអាហារដំបូងដ៏ល្អឥតខ្ចោះលក្ខណៈធម្មជាតិសម្រាប់ការលូតលាស់នៃរាងកាយរបស់កុមារថ្មី។ បន្ទាប់មករាងកាយរបស់អ្នកនឹងបង្រួមសមាសធាតុទឹកដោះម្តាយ ដើម្បីផ្គូរផ្គងគ្នាឲ្យត្រូវនឹងតម្រូវការផ្លាស់ប្តូរកូនរបស់អ្នក ខណៈពេលដែលពួកគេធំលូតលាស់ និងមានភាពពេញវ័យក្នុងការទទួលទានអាហាររឹង។ ទាំងអស់នេះធ្វើឲ្យការបំបៅកូនដោយទឹកដោះម្តាយក្លាយជាការចាប់ផ្តើមដ៏ល្អនៅក្នុងដំណើរឆ្ពោះទៅកាន់ការមានសុខភាពល្អ។

4 views0 comments

Comments


bottom of page