top of page
Search

បញ្ហាការបំបៅកូនដោយដប

Updated: May 29, 2023


នៅពេលដែលកូនរបស់អ្នកមានបញ្ហាជាមួយការបំបៅកូន វាជាការងាយស្រួលក្នុងការមានអារម្មណ៍អស់កម្លាំង និងធុញថប់។ ជាសំណាងល្អ បញ្ហានៃការបំបៅដោះកូនភាគច្រើនអាចគ្រប់គ្រងបានជាមួយនឹងបច្ចេកទេសសាមញ្ញៗរហូតប្រព័ន្ធរំលាយអាហាររបស់ទារកលូតលាស់ឡើង។ ខាងក្រោមនេះគឺជាគន្លឹះ និងការណែនាំមួយចំនួនសម្រាប់គ្រប់គ្រងបញ្ហាការបំបៅដោះកូនដែលកើតមានញឹកញាប់បំផុតជាមួយនឹងទារកដែលជួប្រទះ។ ​សូមចាំថា ប្រសិនបើអ្នកមានកង្វល់ពីកូនរបស់អ្នក ហើយអ្នកមានអារម្មណ៍ថាមិនអាចទ្រាំទ្របាន ចូរស្វែងរកការណៃនាំពីអ្នជំនាញសម្រាប់ការថែទាំសុខភាពជានិច្ច។


ក្អែ ក្អែកើតឡើងនៅពេលក្រពះពេញ (ឧ. ទឹកដោះបំបៅ ឬរូបមន្ត) ឆ្លងពីក្រពះចូលទៅកាន់បំពង់អាហាររបស់ទារក (បំពង់សាច់ដុំដែលនាំពីមាត់ទៅកាន់ក្រពះ) ​ហើយពេលខ្លះហៀរចេញពីមាត់មក។ ការហៀរចេញនេះ ដែលអាចហៅថាជាការស្តោះ កំណកទឹកដោះ ឬធ្វើឲ្យទឹកដោះបញ្ចេញឡើងមក វាគឺជារឿងធម្មតាសម្រាប់ទារក ជាពិសេសបន្ទាប់ពីការបំបៅ។ ទារកចំណាយពេលគេងច្រើន ការទទួលរបបអាហាររាវ ហើយមានបំពង់អាហារខ្លី។ កត្តាទាំងនេះបង្កើតបានជាការក្អែឡើងដែលអាចសម្គាល់បាន។ ការក្អែគឺជារឿងធម្មតាសម្រាប់ទារកដែលបំបៅដោយទឹកដោះម្តាយ និងការបំបៅដោយទឹកដោះគោ។ ជាញឹកញាប់វាជួយដល់ទារកដែលមានការក្អែបានច្រើននៅពេលដាក់បញ្ឃរត្រង់ធម្មតា។ អ្នកអាចត្រូវការធ្វើពិសោធជាមួយនឹងឥរិយាបថខុសៗគ្នា។​ បន្ទាប់ពីការបំបៅរួច ត្រូវកាន់ក្មេងឲ្យអង្គុយត្រង់ នឹងនៅឲ្យស្ងៀម។ អ្នកម្តាយជាច្រើននាក់រកឃើញថាការដាក់ទារកនៅលើស្មាធ្វើឲ្យក្មេងសប្បាយចិត្ត។ ទារកមួយចំនួនមានភាពប្រសើរឡើងនៅពេលផ្តល់អាហារតិច និងញឹកជាប់ជាង។ (អនុញ្ញាតិពីសមាគមបំបៅដោះកូននៃប្រទេសអូស្ត្រាលី) ការចុកពោះ ការចុកពោះគឺជាការហួសកម្រិត ទារកយំញឹកញាប់ដែលមើលទៅហាក់ដូចជាមានសុខភាពល្អ និងញ៉ាំអាហារបានល្អ។ ការចុកពោះគឺជារឿងធម្មតា វាប៉ះពាល់ដល់ទារកម្នាក់ក្នុងចំណោមប្រាំនាក់ ប៉ុន្តែវាមិនសូមមានគេយល់ដឹងច្រើននោះទេ។ ការយំគឺជារឿងធម្មតារបស់ទារក។ ​នៅអាយុប្រាំមួយ ទៅប្រាំបីសប្តាហ៍ ទារកជាធម្មតាយំចំនួនពីរទៅបីម៉ោងក្នុងមួយថ្ងៃ។ ប៉ុន្តែទារកដែលមានការឈឺចុកពោះនឹងយំមិនស្រួលខ្លួនម្តងៗមានរយៈពេលជាច្រើនម៉ោង ហើយជាពិសេសកាន់តែខ្លាំងនៅពេលល្ងាច។ ការចុកពោះជាធម្មតាចាប់ផ្តើមឡើងនៅក្នុងរយៈពេលពីបីសប្តាហ៍ដំបូង ហើយឈានដល់កម្រិតខ្លាំងបំផុតនៅអាយុប្រហែល ៦ ទៅ ៨សប្តាហ៍។ ជារឿយៗវាឈប់កើតមានឡើងនៅពេលទារកមានអាយុ ៤ខែ ហើយចុងក្រោយបង្អស់នៅពេលទារកមានអាយុ ៦ខែ។ អ្នកក៏អាចកត់សម្គាល់ផងដែរថាមុខកូនរបស់អ្នកឡើងក្រហម ហើយគេអាចនឹងក្តាប់ដៃ រុញជង្គង់ឡើងទៅក្បាលពោះ ឬចំកោងខ្នងរបស់គេ។ ប្រសិនបើកូនរបស់អ្នកឈឺចុកពោះ មើលទៅពួកគេមានអារម្មណ៍ពិបាកក្នុងខ្លួនណាស់។ យ៉ាងណាមិញ ការយំចេញមកមិនធ្វើឲ្យមានគ្រោះថ្នាក់អ្វីនោះទេ ហើយកូនរបស់អ្នកនៅតែអាចញ៉ាំអាហារបាន និងបន្តឡើងទម្ងន់ធម្មតា។ គ្មានភ័ស្តុតាងច្បាស់លាស់ថាការឈឺចុកពោះមានផលប៉ះពាល់ក្នុងរយៈពេលវែងទៅលើសុខភាពរបស់ទារកនោះទេ។ បុព្វហេតុ និងមូលហេតុដែលបង្ករឲ្យមានការឈឺពោះមិនត្រូវបានគេដឹងនោះទេ ប៉ុន្តែត្រូវបានគេណៃនាំតាមទ្រឹស្តីមួយចំនួន។ ទាំងនេះរួមបញ្ចូលទាំងការមិនរំលាយអាហារ ខ្យល់ចូល ឬការប្រែប្រួលបណ្តោះអាសន្ននៅក្នុងពោះវៀនដោយសារប្រូតេអ៊ីន និងស្ករជាក់លាក់មួយចំនួននៅក្នុងទឹកដោះម្តាយ និងទឹកដោះគោ។ គ្មានវិធីសាស្ត្រ ‘ល្អបំផុត’ ដើម្បីលួងកូនរបស់អ្នក ឬកាត់បន្ថយរោគសញ្ញានៃការចុកពោះនោះទេ។ ទារកផ្សេងគ្នាឆ្លើយតបទៅនឹងវិធីសាស្ត្រផ្សេងគ្នាដែរ ដូច្នេះអ្នកត្រូវតែមើលថាតើរបៀបណាមួយដែលល្អសម្រាប់អ្នក។ សូមចាំថាកូនរបស់អ្នកមិនមែនឈឺ ឬឈឺចាប់ទេ។ វាមិនមែនជាកំហុសរបស់អ្នកនោះទេ។ ការណែនាំដូចខាងក្រោមអាចជួយអ្នកបាន៖

  • បីកូនរបស់អ្នកពេលកូនកំពុងយំ ហើយយកភួយរុំ និងយោលពួក

  • រក្សាភាពស្ងាត់ស្ងៀម ហើយនិយាយដោយស្រទន់ទៅកាន់កូនរបស់អ្នក។

  • ពិនិត្យមើលថាតើកូនរបស់អ្នកមិនត្រូវការអាហារ ឬផ្លាស់ប្តូរខោទឹកនោម។

  • បង្កើតទម្លាប់ផ្តល់អាហារ និងការគេងប្រចាំថ្ងៃ។

  • សូមកុំរំខានកូនរបស់អ្នក។

  • ធ្វើឲ្យបន្ទប់ងងឹតបន្តិចសម្រាប់ការគេងពេលថ្ងៃ។

  • សាកល្បងប្រើប្រាស់បច្ចេកទេសបន្ធូរអារម្មណ៍ ដូចជាការម៉ាស្សាទារក អង្រួន ឬអង្អែលថ្នមៗ ឬងូតទឹកក្តៅឧណ្ឌៗ។

  • ធ្វើខ្លួនឲ្យនៅទ្រឹង។

  • ព្យាយាមលួងកូនរបស់អ្នកកុំឲ្យពួកគេភ្ញាក់គេងញឹកញាប់ពេក។

  • ព្យាយាមកុំឲ្យកូនរបស់អ្នកភ្ញាក់ផ្អើល ឧ. ជាមួយនឹងចលនាលឿនៗ។

  • ពិនិត្យមើលរូបមន្តទឹកដោះគោថាតើមានធាតុផ្សំត្រឹមត្រូវដែរឬទេ ប្រសិនបើអ្នកប្រើវា។

  • ពិភាក្សាជាមួយគ្រូពេទ្យ ឬអ្នកជំនាញផ្នែកសុខភាពដទៃទៀត។

(អនុញ្ញាតិដោយ healthdirect.gov.au) ការទល់លាមក ការបំបៅកូនដោយទឹកដោះម្តាយមិនងាយនឹងធ្វើឲ្យមានទល់លាមកទេ បើទោះបីជាពួកគេគ្មានចលនាពោះវៀនក្នុងរយៈពេលជាច្រើនថ្ងៃ ឬសប្តាហ៍ក្តី។ សូម្បីតែនៅពេលនោះ លាមករបស់ពួកគេទន់ជាធម្មតា។ ទារកជាច្រើនមានភាពតានតឹង និងឡើងក្រហមនៅលើផ្ទៃមុខនៅពេលកំពុងបទជើងធម្មតា។ នេះមិនមែនជាសញ្ញានៃការទល់លាមកទេ លើកលែងតែលាមករឹង ហើយបណ្តាលឲ្យមានការឈឺចាប់ និងគ្មានផាសុកភាព។ការទល់លាមកពិតប្រាកដរបស់ទារកគឺកម្រកើតមានណាស់ ហើយគួរតែត្រូវបានគ្រូពេទ្យពិនិត្យមើល។ មូលហេតុនៃការទល់លាមកចំពោះទារករួមមាន៖

  • រូបមន្តខ្លាំងពេក – ប្រសិនបើកូនរបស់អ្នកត្រូវបំបៅទឹកដោះដោយប្រើដប ត្រូវប្រាកដថារូបមន្តត្រូវបានបង្កើតឡើងយ៉ាងត្រឹមត្រូវដើម្បីកុំឲ្យមានម្សៅច្រើនពេកសម្រាប់បរិមាណទឹក

  • ប្រើរូបមន្តផ្សេង – ផ្លាស់ប្តូរទៅរូបមន្តទឹកដោះគោ (ជាពិសេសនៅពេលប្តូរទៅរូបមន្ត ‘ធ្វើតាម’ ឬទឹកដោះគោ)

  • ញ៉ាំទឹកមិនគ្រប់គ្រាន់ – ពេលមានអាកាសធាតុក្តៅ ទារកដែលបំបៅដោយដបត្រូវការជាតិទឹកបន្ថែម ដូចជាទឹកប្រជាក់ ទឹកដាំពុះសម្រាប់រូបមន្តដែលត្រូវផ្តល់ឲ្យ។ ទារកដែលបំបៅដោយទឹកដោះម្តាយត្រូវការបំបៅឲ្យបានញឹកញាប់។

  • អាហាររឹងដែលមិនត្រូវជាមួយនឹងទារក – · ប្រើអាហាររឹងឲ្យបានត្រឹមត្រូវទៅតាមអាយុរបស់ទារក។ ត្រូវដឹងពីការប្រើប្រាស់គ្រាប់សណ្តកគួរវែងៗលើសកម្រិត (សណ្តែកខៀវ បន្ថែក្រៀម។ល។) និងគ្រាប់ធុញ្ញជាតិមានជាតិសរសៃខ្ពស់គឺមិនសក្តិសមជាមួយនឹងទារកទេ

  • ពិបាកក្នុងការបត់ជើង – ជួនកាលលាមករឹងអាចបណ្តាលឲ្យហូរទឹកភ្នែក ឬដាច់ស្បែកនៅជុំវិញរន្ធគូថ ហើយវាអាចថ្វើឲ្យទារកមានការឈឺចាប់។ ទារកហាក់បីដូចជាដឹងថាវាឈឺនៅពេលបត់ជើង ហេតុដូច្នេះហើយត្រូវ ‘រង់ចាំ’ សិន។ បន្ទាប់មកធ្វើឲ្យលាមកកាន់តែរឹង ហើយកាន់តែឈឺចាប់នៅពេលបត់ជើង។

ការណែនាំសម្រាប់ការព្យាបាលការទល់លាមករបស់ទារកមានដូចជា៖

  • ប្រសិនបើកូនរបស់ត្រូវបានបំបៅដោយប្រើដប សូមពិនិត្យមើលរូបមន្តនៅលើកំប៉ុងដើម្បីឲ្យប្រាកដថារូបមន្តត្រូវបានបង្កើតឡើងយ៉ាងត្រឹមត្រូវ។ តែងតែវាស់កម្រិតទឹកជាមុន បន្ទាប់មកទើបបន្ថែមរូបមន្តម្សៅទឹកដោះគោ។

  • ផ្តល់ទឹកបន្ថែមឲ្យគាត់។

  • ធ្វើម៉ាស្សាពោះថ្នមៗអាចជួយបាន។

  • ការមុជទឹកក្តៅឧណ្ឌៗអាចជួយឲ្យសាច់ដុំរបស់ក្មេងសម្រាក (ត្រូវត្រៀមខ្លួនឲ្យពួកគេបត់ជើងនៅក្នុងបន្ទប់ទឹក)

(អនុញ្ញាតិពីរដ្ឋាភិបាលរដ្ឋវ៉ិកតូរៀ ‘សុខភាពល្អប្រសើរ’) អាឡែស៊ីចំណីអាហារ ការឈឺពោះ ឡើងកន្ទួល ឬមិនឡើងទម្ងន់អាចជាសញ្ញាដែលកូនរបស់អ្នកមិនទទួលយកអាហារ ឬសូម្បីតែអាឡែស៊ី។ វាមិនមែនជារឿងចម្លែកទេសម្រាប់ទារកដោយការមានប្រតិកម្មមិនល្អចំពោះអ្វីដែលពួកគេបានញ៉ាំ (ឬអ្នកញ៉ាំ ប្រសិនបើអ្នកបំបៅទឹកដោះកូន)។ តាមការពិត បញ្ហាក្រពះពោះវៀនវាស្ថិតនៅក្នុងកង្វល់ចម្បងៗដែលឪពុកម្តាយថ្មីៗលើកឡើង តាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិតកុមារ ក្វេន ស្គើជីន អូគីហ្វេ ជាស្ថាបនិក និងជានិពន្ធនាយករបស់pediatricsnow.com ប្រសិនបើកូនរបស់អនកមានបញ្ហាក្រពះញឹកញាប់ក្រោយពេលញ៉ាំអាហារជាក់លាក់ណាមួយ (ហ្គាស ឡើងប៉ោង ចុកមួលក្នុងពោះ ឬក្អួត) ពួកគេអាចមិនទទួលយកអាហារនោះ។ "ទាំងអស់នោះមានន័យថាប្រព័ន្ធរំលាយអាហាររបស់គាត់មិនអាចទទួលយកវាប្រកបដោយផាសុកភាពឡើយ " តាមប្រសាសន៍លោកវេជ្ជបណ្ឌិត ស្គើជីន អូគីហ្វេ។ ប្រសិនបើកូនរបស់អ្នកមានបញ្ហាក្រពះ ឬមានភាពច្របូកច្របល់ក្រោយពេលញ៉ាំអាហាររួច សូមពិភក្សាជាមួយគ្រូពេទ្យរបស់អ្នក។ វានឹងកំណត់ថាតើកូនរបស់អ្នកមិនទទួលយកអាហារនោះ ឬមានអ្វីផ្សេងទៀតកំពុងកើតឡើង។ "ខ្ញុំពិចារណាទៅលើបញ្ហាជាច្រើន" ប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ស្គើជីន អូគីហ្វេ។ "នៅពេលទារកមិនអាចទទួលយករូបមន្តបានល្អ ការលាយម្សៅមិនបានត្រឹមត្រូវ (មិនត្រូវជាមួយនឹងតុល្យភាពទឹកសម្រាប់រូបមន្ត) គឺជាមូលហេតុជាទូទៅ។ ក្នុងការបំបៅទារក យើងមើលទៅកាន់របបអាហាររបស់ម្តាយដើម្បីឲ្យដឹងថាតើអ្វីដែលនាងបរិភោគអាចបង្កើតឧស្ម័នបន្ថេម។ ការបំបៅច្រើនជ្រុលអាចបណ្តាលឲ្យមានរោគសញ្ញាស្រដៀងគ្នានេះ។ "

4 views0 comments
bottom of page