លក្ខខណ្ឌពានិជ្ជកម្មសម្រាប់ផលិតផល
ផ្នែក ក - សេចក្តីផ្តើម
១. លក្ខខណ្ឌពានិជ្ជកម្មសម្រាប់ផលិតផល
១.១ លក្ខខណ្ឌពានិជ្ជកម្មសម្រាប់ផលិតផលនេះ (ជា “លក្ខខណ្ឌពានិជ្ជកម្ម”) បង្កើតនូវការយោគយល់គ្នារវាងក្រុមហ៊ុន ឧស្សាហកម្មផលិតទឹកដោះគោអូស្ត្រាលី ភីធីអ៊ី អិលធីឌី (ACN: ១៣៨ ៩៤០ ៤២២) នៃផ្ទះលេខ ២/៣៥ ផ្លូវឡូជីស្ទិក សួន ខេល័រ វ៉ិចតូរៀ ប្រទេសអូស្ត្រាលី ៣០៤២ (ជា “អ្នកលក់”) និង អ្នក (ជា “អ្នកទិញ”) ទាក់ទងនឹងការផ្គត់ផ្គង់ផលិតផល ដែលមានឈ្មោះថាអាហារសម្រាប់ទារក aPLUS+ TM ភេសជ្ជៈដែលផលិតពីទឹកដោះគោ និងភេសជ្ជៈដែលមានសារធាតុទឹកដោះគោ (ជា “ផលិតផល”)។ ហេតុដូច្នេះ សម្រាប់ការពិចារល្អ និងមានតម្លៃ និងត្រូវចងដោយច្បាប់ អ្នកទិញផលិតផលយល់ព្រមតាមលក្ខខណ្ឌពានិជ្ជកម្មទាំងនេះ។
១.២ លក្ខខណ្ឌពានិជ្ជកម្មនេះគឺសម្រាប់ការលក់ផលិតផលដោយប្រើប្រាស់វ៉ិបសាយដូចមានអត្តសញ្ញាណ www.australiandairyindustries.com.au។
១.៣ លក្ខខណ្ឌពានិជ្ជកម្មគឺជាកិច្ចព្រមព្រៀងអេឡិចត្រូនិចដែលត្រូវបានទទួលស្គាល់ដោយច្បាប់ជាទូទៅ និងប្រតិបត្តិការអេឡិចត្រូនិច (វ៉ិចតូរៀ) ច្បាប់ ២០០០ (វ៉ិច) s ១៣, s ១៣ក និង s ១៣ខ។
១.៤ អ្នកទិញយល់ព្រមថាពួកគេបានអាន យល់ ហើយពួកគេយល់ស្របតាមលក្ខខណ្ឌពានិជ្ជកម្មតាមរយៈការទទួលស្គាល់លក្ខខណ្ឌទាំងនេះជាលក្ខណៈឌីជីថល។ ការទទួលស្គាល់លក្ខណៈឌីជីថលគឺជាតាមរបៀបចុចដើម្បីវេចខ្ចប់ គឺថាតាមរយៈការចុចលើប្រអប់ដែលសមស្របថា ខ្ញុំយល់ព្រម វានឹងកត់ត្រាពេលវេលា និងកាលបរិច្ឆេទទទួលស្គាល់ដោយអ្នកទិញ។
ផ្នែក ខ – ប្រតិបត្តិការរបស់វ៉ិបសាយ
ផ្នែក ខ – ប្រតិបត្តិការរបស់វ៉ិបសាយ
២. សេវាទិញតាមវ៉ិបសាយ
២.១ សូមស្វាគមន៍មកកាន់ www.australiandairyindustries.com.au (ជា 'វ៉ិបសាយ')។ វ៉ិបសាយផ្តល់ឲ្យអ្នកនូវឱកាសដើម្បីស្វែងរក និងទិញផលិតផលដែលបានចុះបញ្ជីដាក់លក់តាមរយៈវ៉ិបសាយ។ វ៉ិបសាយផ្តល់សេវានេះតាមរយៈការផ្តល់ការអនុញ្ញាតិឲ្យចូលទៅប្រើប្រាស់មាតិកានៅលើវ៉ិបសាយ (ជា 'ការទិញសេវាកម្ម')។
២.២ វ៉ិបសាយដែលប្រតិបត្តិការដោយក្រុមហ៊ុន ឧស្សាហកម្មផលិតទឹកដោះគោអូស្ត្រាលី ភីធីអ៊ី អិលធីឌី (ACN ១៣៨ ៩៤០ ៤២២)។ ចូលទៅប្រើ និងប្រើប្រាស់វ៉ិបសាយ ឬផលិតផលផលិតផលដែលពាក់ព័ន្ធណាមួយដែលត្រូវបានផ្តល់ឲ្យដោយក្រុមហ៊ុន ឧស្សាហកម្មផលិតទឹកដោះគោអូស្ត្រាលី ភីធីអ៊ី អិលធីឌី។
២.៣ ក្រុមហ៊ុន ឧស្សាហកម្មផលិតទឹកដោះគោអូស្ត្រាលី ភីធីអ៊ី អិលធីឌី សូមរក្សាសិទ្ធិក្នុងការពិនិត្យ និងផ្លាស់ប្តូរលក្ខខណ្ឌណាមួយតាមរយៈការធ្វើបច្ចុប្បន្នភាពទំព័រនេះទៅតាមការសម្រេចចិត្តរបស់ខ្លួន។ នៅពេលដែលក្រុមហ៊ុន ឧស្សាហកម្មផលិតទឹកដោះគោអូស្ត្រាលី ភីធីអ៊ី អិលធីឌី ធ្វើបច្ចប្បន្នភាពទៅលើលក្ខខណ្ឌ វានឹងប្រើប្រាស់ការខិតខំប្រឹងប្រែងសមហេតុផលដើម្បីផ្តល់ការជូនដំណឹងដល់អ្នកអំពីការធ្វើបច្ចុប្បន្នភាពចំពោះលក្ខខណ្ឌ។ ការផ្លាស់ប្តូរណាមួយចំពោះលក្ខខណ្ឌមានសុពលភាពភ្លាមៗចាប់ពីកាលបរិច្ឆេទនៃការបោះពុម្ពផ្សាយរួច។
៣. ការចុះឈ្មោះសម្រាប់ប្រើប្រាស់សេវាទិញ
៣.១ ដើម្បីចូលទៅប្រើប្រាស់សេវាទិញ ដំបូងអ្នកត្រូវតែចុះឈ្មោះធ្វើជាអ្នកប្រើនៅលើវ៉ិបសាយជាមុនសិន។ ជាផ្នែកមួយនៃដំណើរការចុះឈ្មោះ ឬជាផ្នែកមួយនៃការបន្តប្រើប្រាស់សេវាដើម្បីទិញ អ្នកអាចត្រូវបានស្នើសុំឲ្យផ្តល់ព័ត៌មានផ្ទាល់ខ្លួនអំពីខ្លួនអ្នក (មានដូចជាអត្តសញ្ញាណ ឬទំនាក់ទំនងលម្អិត) រួមទាំង៖
(ក) អាសយដ្ឋានអ៊ីមែល
(ខ) ឈ្មោះអ្នកប្រើដែលចូលចិត្ត
៣.២ អ្នកធានាថាព័ត៌មានណាមួយដែលអ្នកផ្តល់ឲ្យមកក្រុមហ៊ុន ឧស្សាហកម្មទឹកដោះគោអូស្ត្រាលី ភីធីអ៊ី អិលធីឌី ក្នុងអំឡុងពេលបញ្ចប់ដំណើរការនៃការចុះឈ្មោះគឺសុទ្ធតែត្រូវ ត្រឹមត្រូវ និងទានសម័យ។
៣.៣ ខណៈពេលអ្នកបញ្ចប់ដំណើរការចុះឈ្មោះរួចហើយ អ្នកក្លាយទៅជាអ្នកទិញដែលបានចុះឈ្មោះរួចនៅលើវ៉ិបសាយ ហើយយល់ព្រមទៅតាមលក្ខខណ្ឌដែលបានចងដោយវ៉ិបសាយ និងយល់ព្រមតាមលក្ខខណ្ឌដែលបានចង។ ក្នុងនាមជាអ្នកទិញ អ្នកនឹងត្រូវបានផ្តល់សិទ្ធិឲ្យចូលប្រើដើម្បីទិញសេវាកម្ម។
៣.៤ អ្នកអាចនឹងមិនប្រើប្រាស់សេវាទិញ និងអាចមិនទទួលយកលក្ខខណ្ឌ ប្រសិនបើអ្នកមិនទាន់គ្រប់អាយុតាមផ្លូវច្បាប់ដើម្បីបង្កើតកិច្ចសន្យាជាមួយក្រុមហ៊ុន ឧស្សាហកម្មផលិតទឹកដោះគោអូស្ត្រាលី ភីធីអ៊ី អិលធីឌី បាន។
៤. កាតព្វកិច្ចរបស់អ្នកក្នុងនាមជាអ្នកទិញ
៤.១ ក្នុងនាមជាអ្នកទិញ អ្នកយល់ព្រមអនុលោមតាមដូចខាងក្រោម។ អ្នកលក់នឹងប្រើប្រាស់សេវាលក់តែក្នុងគោលបំណងដែលអនុញ្ញាតិដោយ៖
(i) លក្ខខណ្ឌ;
(ii) ការអនុវត្តច្បាប់ បទបញ្ញតិ ឬការអនុវត្ត ឬការណែនាំជាទូទៅនៅក្នុងយុត្តាធិកាពាក់ព័ន្ធ;
(iii) អ្នកទទួលខុសត្រូវពេញទីក្នុងការការពារអត្តសញ្ញាណពាក្យសម្ងាត់ និង/ឬអាសយដ្ឋានអ៊ីមែលរបស់អ្នក។
ការប្រើប្រាស់ពាក្យសម្ងាត់ពីសំណាក់អ្នកផ្សេងទៀតអាចនឹងត្រូវបានលុបសេវាកម្មទិញចេញភ្លាមៗ;
(iv) ការប្រើប្រាស់ព័ត៌មានចុះឈ្មោះដោយអ្នកផ្សេង ឬភាគីទីបីត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងបំផុត។ អ្នកយល់ព្រមជូនដំណឹងទៅកាន់ក្រុមហ៊ុន ឧស្សាហកម្មផលិតទឹកដោះគោអូស្ត្រាលី ភីធីអ៊ី អិលធីឌី ភ្លាមៗអំពីការប្រើប្រាស់ដោយមិនទទួលបានការអនុញ្ញាតិណាមួយសម្រាប់ពាក្យសម្ងាត់ ឬអាសយដ្ឋានអ៊ីមែល ឬការរំលោភទៅលើសុវត្ថិភាពណាមួយដែលអ្នកបានដឹង;
(v) ចូលប្រើ និងប្រើប្រាស់វ៉ិបសាយមានដែនកំណត់ មិនអាចផ្ទេរ និងអនុញ្ញាតិការប្រើប្រាស់គេហទំព័រទាំងស្រុងសម្រាប់តែអ្នកក្នុងគោលបំណងដើម្បីទិញសេវាពីក្រុមហ៊ុន ឧស្សាហកម្មផលិតទឹកដោះគោអូស្ត្រាលី ភីធីអ៊ី អិលធីឌី ឡើយ;
(vi) អ្នកនឹងមិនប្រើប្រាស់សេវាទិញ ឬវ៉ិបសាយក្នុងគោលបំណងខុសច្បាប់ណាមួយ និង/ឬការមិនអនុញ្ញាតិឲ្យប្រើប្រាស់ដែលរួមមានការប្រមូលយកអាសយដ្ឋានអ៊ីម៉ែលរបស់អ្នកទិញតាមអេឡិចត្រូនិច ឬតាមមធ្យោបាយផ្សេងទៀតក្នុងគោលបំណងនៃការផ្ញើអ៊ីមែលដែលមិនបានស្នើសុំ ឬការដៅចំពោះដោយគ្មានការអនុញ្ញាតិនៃ ឬការភ្ជាប់ទៅកាន់វ៉ិបសាយ និង
(vii) អ្នកយល់ព្រមថាការផ្សាយពានិជ្ជកម្ម តំណរភ្ជាប់ដៃគូ និងតាមទម្រង់ផ្សេងទៀតនៃការស្នើសុំអាចត្រូវបានលុបចេញពីវ៉ិបសាយដោយមិនចាំបាច់ជូនដំណឹង ហើយអាចត្រូវបានបញ្ឃប់ពីសេវាទិញ។
ចំណាត់ការផ្លូវច្បាប់នឹងត្រូវបានធ្វើឡើងដោយក្រុមហ៊ុន ឧស្សាហកម្មផលិតទឹកដោះគោអូស្ត្រាលី ភីធីអ៊ី អិលធីឌី សម្រាប់គោលបំណងស្របច្បាប់ណាមួយ ឬការប្រើប្រាស់ដោយគ្មានការអនុញ្ញាតិនៅលើវ៉ិបសាយ។
ផ្នែក គ – ការចែងអំពីប្រតិបត្តិការ
៥. កិច្ចព្រមព្រៀងទិញលក់
៥.១ អ្នកលក់ចង់ទិញផលិតផលពីអ្នកលក់តាមរយៈការបញ្ជាទិញពីពេលមួយទៅពេលមួយ។
៥.២ អ្នកលក់បានយល់ព្រមលក់ ហើយអ្នកទិញបានយល់ព្រមទិញផលិតផលដោយគោរពតាមលក្ខខណ្ឌដែលបានកំណត់នៅក្នុងកិច្ចសន្យានេះ។
ជម្លោះរវាងភាគីនោះទេ។
៦. ការវេចខ្ចប់ការបញ្ជាទិញ
៦.១ អ្នកលក់ត្រូវតែធានាថារាល់ការបញ្ជាទិញនីមួយៗមានសុវត្ថិភាព ហើយការវេចខ្ចប់ប្រកបដោយសុវត្ថិភាពសម្រាប់ការដឹកជញ្ជូនទៅឲ្យអ្នកលក់ទាក់ទងនឹង៖
(ក) ភាពផុយស្រួយ និងការខូចនៃផលិតផល;
(ខ) ចម្ងាយដែលផលិតផលទំនងជាត្រូវធ្វើដំណើរ និង
(គ) វិធីសាស្ត្រក្នុងការដឹកជញ្ជូនដែលត្រូវបានប្រើប្រាស់ដើម្បីដឹកជញ្ជូនផលិតផល។
៧. ការឆ្លងកាត់ហានិភ័យ
ហានិភ័យចំពោះការបញ្ជាទិញនីមួយៗត្រូវបញ្ជូនទៅកាន់អ្នកទិញនៅពេលដឹកជញ្ជូនទៅដល់នៃការបញ្ជាទិញនោះទៅកាន់អ្នកទិញ ឬការប្រមូលការបញ្ជាទិញដោយភ្នាក់ងាររបស់អ្នកទិញ ឬអ្នកដឹកឥវ៉ាន់ដែលអាចជាករណីកើតឡើង។
៨. វិក័យប័ត្រ និងការទូទាត់
ចំនួនទឹកប្រាក់ដែលត្រូវបង់ដោយអ្នកទិញនឹងត្រូវបានកំណត់នៅក្នុងវិក័យប័ត្រដេលបង្កើតឡើងដោយវ៉ិបសាយ។
៩. ការបដិសេធ និងការកំណត់នៃការទទួលខុសត្រូវ
៩.១ ព័ត៌មានទាំងអស់ (រួមទាំងការបញ្ជាក់) ដែលត្រូវបានផ្តល់ឲ្យដោយអ្នកទិញទៅឲ្យអ្នកលក់ គឺជាកម្មវត្ថុនៃការធានាដោយស្ថិតនៅក្រោមច្បាប់ការប្រើប្រាស់ផលិតផលប្រទេសអូស្ត្រាលី។ គម្លាតតិចតួច ឬការប្រែប្រួសបន្តិចបន្តួចមិនប៉ះពាល់ដល់ការប្រើប្រាស់ផលិតផលនឹងមិនអនុញ្ញាតិឲ្យអ្នកទិញបដិសេធផលិតផលនៅពេលដឹកជញ្ជូនមកដល់ ឬធ្វើការទាមទារណាមួយទាក់ទងទៅនឹងផលិតផលទាំងនោះឡើយ។
៩.២ ដោយមិនស្ថិតក្រោមកាលៈទេសៈណាមួយឡើយវាគឺជាការទទួលខុសត្រូវរបស់អ្នកលក់ ឬជាការទទួលខុសត្រូវដូចគ្នាសម្រាប់អ្នកទិញ ឬអ្នកផ្សេងទៀតសម្រាប់លទ្ធផលនៃការបាត់បង់ប្រាក់ចំណេញ ឬការបាត់បង់ប្រាក់ចំណូល ដោយផ្ទាល់ ឬដោយប្រយោលនៃគុណវិបត្តិ ឬភាពអន់ថយ ឬភាពមិនស្របគ្នាដោយអន្លើនៅក្នុងផលិតផល។
៩.៣ ដំបូន្មាន អនុសាសន៍ ឬព័ត៌មានដែលផ្តល់ឲ្យពីសំណាក់អ្នកលក់អំពីផលិតផល ត្រូវបានផ្តល់ឲ្យប្រកបដោយជំនឿដ៏ល្អ និងជឿលើភាពត្រឹមត្រូវ សមរម្យ និងមានទំនុកចិត្តនៅក្នុងពេលផ្តល់ឲ្យ។ អ្នកលក់មិនទទួលខុសត្រូវ ឬមានទំនួសខុសត្រូវសម្រាប់ការបាត់បង់ណាមួយដែលរងទុក្ខបណ្តាលមកពីលទ្ធផលនៃការពឹងផ្អែកទៅលើអ្នកទិញសម្រាប់ការណែនាំ អនុសាសន៍ ឬព័ត៌មាននោះឡើយ។
៩.៤ ក្នុងវិសាលភាពពេញលេញបំផុតដែលអនុញ្ញាតិដោយច្បាប់ អ្នកលក់មិនទទួលខុសត្រូវចំពោះការខូចខាតដោយផ្ទាល់ ដោយប្រយោល ការដាក់ទណ្ឌកម្ម ពិសេស ឬការខូចខាតបន្តគ្នា ឬការខូចខាតណាមួយរួមទាំង ដោយគ្មានដែនកំណត់ទៅលើការខូចខាតសម្រាប់ការបាត់បង់ក្នុងការប្រើប្រាស់ ទិន្នន័យ ឬប្រាក់ចំណេញដែលកើតឡើងចេញពី ឬការជាប់ពាក់ព័ន្ធណាមួយទាក់ទងនឹងការផ្តល់ផលិតផលឲ្យ មិនថាផ្អែកទៅលើលក្ខខណ្ឌពានិជ្ជកម្ម ការធ្វេសប្រហែស ការទទួលខុសត្រូវតឹងរ៉ឹង ឬមិនដូច្នោះទេ។
៩.៥ ច្បាប់សម្រាប់អ្នកប្រើប្រាស់ប្រទេសអូស្ត្រាលីផ្តល់ឲ្យអ្នកទិញនូវការធានាជាក់លាក់។ នៅពេលដែលមមានការរំលោភទៅលើការធានាបែបនេះមានដែនកំណត់ ការទទួលខុសត្រូវរបស់អ្នកលក់ (ប្រសិនបើមាន) កើតឡើងពីការរំលោភទៅលើការធានាទាំងនោះត្រូវបានកំណត់ទាក់ទងនឹងការផ្គត់ផ្គង់ផលិតផលទាក់ទងនឹងផលិតផលជំនួស ឬថ្លៃចំណាយលើការផ្គត់ផ្គង់ឡើងវិញ ឬការផ្តល់ផលិតផលជំនួស។
១០. សំណង
១០.១ អ្នកទិញផ្តល់សំណង និងរក្សាសំណងដល់អ្នកលក់វិញ អ្នកបម្រើ និងភ្នាក់ងាររបស់ខ្លួនទាក់ទងទៅនឹងការទាមទារដែលធ្វើឡើង ឬសកម្មភាពចាប់ផ្តើមឡើងដោយបុគ្គលណាម្នាក់ (រួមទាំង ប៉ុន្តែមិនកំណត់ចំពោះ អ្នកទិញ) ប្រឆាំងនឹងអ្នកលក់ ឬអ្នកលក់ត្រូវទទួលខុសត្រូវដោយជាប់ទាក់ទងនឹងការបាត់បង់ដែលកើតមានឡើងពី ឬរឿងបន្ទាប់បន្សំសម្រាប់ការផ្តល់ផលិតផលឲ្យ។
១០.២ នេះរួមបញ្ចូល ប៉ុន្តែមិនកំណត់ទៅលើការចំណាយផ្លូវច្បាប់ណាមួយដែលកើតឡើងពីអ្នកលក់អំពីការបំពេញទៅតាមការតវ៉ា ឬទាមទារទៅលើការចំណាយផ្លូវច្បាប់ណាមួយដែលង្នកលក់គឺជាអ្នកទទួលខុសត្រូវដោយជាប់ទាក់ទងជាមួយនឹងការតវ៉ា ឬការទាមទារ។
១១. ការដោះស្រាយវិវាទ
១១.១ ប្រសិនបើកើតមានវិវាទរវាងអ្នកទិញ និងអ្នកលក់ នីតិវិធីខាងក្រោមត្រូវបានអនុវត្ត៖
(ក) ភាគីត្រូវផ្តល់ការជូនដំណឹងទៅកាន់ភាគគីផ្សេងទៀតអំពីវិវាទ ហើយវិវាទត្រូវតែដោះស្រាយតាមនីតិវិធីដែលមានចែងនៅក្នុងប្រការនេះ។
(ខ) ភាគីមិនត្រូវចាប់ផ្តើមដំណើរការផ្លូវច្បាប់ (លើកលែងតែដំណើរការបន្ធូរបន្ថយអន្តរការី) ទាក់ទងនឹងវិវាទ លុះត្រាតែវិវាទត្រូវបានបញ្ជូនទៅដោះស្រាយតាមប្រការនេះ។
(គ) ភាគីមិនត្រូវជំទាស់នឹងពាក្យស្នើសុំផ្អាកដំណើរការផ្លូវច្បាប់ណាមួយដែលចេញមកទាក់ទងនឹងវិវាទដែលកំពុងរង់ចាំការបញ្ចប់ ឬការបញ្ចប់នីតិវិធីដែលមានចែងនៅក្នុងប្រការនេះ។
១១.២ វិវាទ ភាពចម្រូងចម្រាស ឬការតវ៉ាណាមួយដែលកើតចេញពី ទាក់ទងនឹង ឬពាក់ព័ន្ធជាមួយលក្ខខណ្ឌពានិជ្ជកម្មនេះ រួមទាំងសំណួរណាមួយទាក់ទងនឹងអាត្ថិភាព សុពលភាព ឬការបញ្ចប់នឹងត្រូវបានដោះស្រាយដោយអជ្ញាកណ្តាល។ អសនៈរបស់អជ្ញាកណ្តាលនឹងស្ថិតនៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី និងចំនួនៃអជ្ញាកណ្តាលមានតែមួយប៉ុណ្ណោះ។
១១.៣ ទោះបីជាមានជម្លោះកើតឡើងក៏ដោយក៏ភាគីនីមួយៗត្រូវតែបន្តអនុវត្តកាតព្វកិច្ចរបស់ខ្លួនស្ថិតក្រោមលក្ខខណ្ឌពានិជ្ជកម្មទាំងនេះ។
១១.៤ ភាគីត្រូវតែរក្សាការសម្ងាត់ លើកលែងតែមានតម្រូវការដោយច្បាប់ ឬតាមការណែនាំរបស់តុលាការយុត្តាធិការដែលមានសមត្ថកិច្ច ព័ត៌មានទាំងអស់ទាក់ទងនឹងប្រធានបទនៃការវិវាទដែលត្រូវបានបង្ហាញក្នុងអំឡុងពេល ឬសម្រាប់ដំណោះស្រាយវិវាទ។ ភាគីទទួលស្គាល់ថាគោលបំណងនៃការផ្លាស់ប្តូរព័ត៌មាន ឬឯកសារ ឬការផ្តល់ដំណោះស្រាយណាមួយទៅតាមនីតិវិធីនេះគឺជាការព្យាយាមដោះស្រាយវិវាទរវាងគូភាគីតែប៉ុណ្ណោះ។ គ្មានភាគីណាមួយអាចប្រើប្រាស់ព័ត៌មាណ ឬឯកសារណាមួយដែលទទួលបានពីដំណើរការនៃការដោះស្រាយវិវាទក្នុងគោលបំណងណាមួយក្រៅពីការព្យាយាមដោះស្រាយវិវាទរវាងគូភាគីឡើយ។
ផ្នែក ឃ - បញ្ញតិទូទៅ
១២. ការធានា
១២.១ ផលិតផលរបស់ក្រុមហ៊ុន ឧស្សាហកម្មផលិតទឹកដោះគោអូស្ត្រាលី ភីធីអ៊ី អិលធីឌី ភ្ជាប់មកជាមួយការធានាដែលមិនអាចដកចេញពីការបញ្ជាទិញបានឡើយស្ថិតនៅក្រោមច្បាប់សម្រាប់អ្នកប្រើប្រាស់ប្រទេសអូស្ត្រាលី។ អ្នកមានសិទ្ធិទទួលបានជំនួល ឬការសងប្រាក់វិញសម្រាប់ការខូចខាតផលិតផល និងសំណងសម្រាប់ការបាត់បង់ ឬការខូចខាតដែលមើមិនឃើញណាមួយ។ អ្នកក៏មានសិទ្ធិទទួលផលិតផលជំនួសផងដែរប្រសិនបើគុណភាពផលិតផលមិនអាចទទួលយកបាន ហើយការបរាជ័យនេះមិនមិនស្មើនឹងការបរាជ័យធំនោះទេ (ជា 'ការធានា')។
១២.២ អ្នកអាចធ្វើការទាមទារតាមសេចក្តីដែលមានចែងនៅក្នុងប្រការនេះ (ជា 'ការទាមទារការធានា') សម្រាប់ការខូចខាតសម្ភាររៈ និងការងារនៅក្នុងផលិតផលក្នុងរយៈពេល ១២ខែ ចាប់ពីកាលបរិច្ឆេទនៃការទិញ (ជា 'រយៈពេលធានា')។
១២.៣ ដើម្បីធ្វើការទាមទារក្នុងអំឡុងពេលនៃការធានាបាន អ្នកត្រូវតែផ្តល់នូវភ័ស្តុតាងនៃការទិញពីក្រុមហ៊ុនឧស្សាហកម្មផលិតទឹកដោះគោអូស្ត្រាលី ភីធីអ៊ី អិលធីឌី ដោយបង្ហាញកាលបរិច្ឆេទនៃការទិញផលិតផល ផ្តល់ការពិពណ៌នាអំពីផលិតផល និងតម្លៃដែលបានទូទាត់ទៅលើផលិតផលតាមរយៈការសរសេរការជូនដំណឹងផ្ញើមកកាន់ក្រុមហ៊ុនឧស្សាហកម្មផលិតទឹកដោះគោអូស្ត្រាលី ភីធីអ៊ី អិលធីឌី នៅអាសយដ្ឋានផ្ទះលេខ ២ ៣៥ ផ្លូវឡូជីស្ទិក សួនខេល័រ វ៉ិចតូរៀ ៣០៤២ ឬអ៊ីមែលមកកាន់ peter@australiandairyindustries.com.au។
១២.៤ ពេលការទាមទារត្រូវបានទទួលយកនោះក្រុមហ៊ុនឧស្សាហកម្មផលិតទឹកដោះគោអូស្ត្រាលី ភីធីអ៊ី អិលធីឌី តាមការសម្រេចចិត្តរបស់ខ្លួនទាំងស្រុងនឹងដាក់ជំនួសផលិតផលដែលខូចក្នុងអំឡុងពេលនៃការធានាដោយមិនគិតថ្លៃមកឲ្យអ្នក។ អ្នកយល់ព្រម និងទទួលស្គាល់ថាង្នកនឹងទទួលខុសត្រូវទាំងស្រុងសម្រាប់ការចំណាយទៅលើប្រៃសណី និងការដឹកជញ្ជូនដែលកើតឡើងក្នុងអំឡុងពេលសម្របសម្រួលការទាមទារការធានា។
១២.៥ ការធានានឹងក្លាយទៅជាការធានាទាំងស្រុង និងផ្តាច់មុខដែលផ្តល់ឲ្យដោយក្រុមហ៊ុនឧស្សាហកម្មផលិតទឹកដោះគោអូស្ត្រាលី និងជាសំណងផ្តាច់មុខ និងទាំងស្រុងដែលអ្នកអចរកបានសម្រាប់អ្នកក្រៅពីសិទ្ធិ និងស្ថិតនៅក្រោមច្បាប់ទាក់ទងនឹងផលិតផលដែលមានការធានា។
១២.៦ ការធានាដែលមានបង្កប់អត្ថន័យទាំងអស់រួមទាំងការធានានៃភាពដែលអាចធ្វើជំនួញ និងកាយសប្បទាបានសម្រាប់ប្រើប្រាស់ត្រូវបានកំណត់ត្រឹមរយៈពេលនៃការធានា។
១២.៧ ការធានាមិនអនុវត្តចំពោះរូបភាពណាមួយនៃការផ្គត់ផ្គង់ផលិតផល ឬចំពោះទំនិញដែលត្រូវបានដកចេញ ឬផលិតផលដែលត្រូវបានផ្គត់ផ្គង់ណាមួយដែលមានការខូចខាត ឬខូចផ្នែកខាងក្រៅ ដោយសារការទទួលរងនូវការប្រើប្រាស់ខុស សេវាខុសប្រក្រតី ឬការគ្រប់គ្រង ឬត្រូវបានផ្លាស់ប្តូរ ឬកែប្រែការរចនា ឬការផ្គុំឡើងវិញ។
១៣. ការដឹកជញ្ជូន
១៣.១ អ្នកទទួលស្គាល់ថាសេវាទិញដែលផ្តល់ដោយក្រុមហ៊ុនឧស្សាហកម្មផលិតទឹកដោះគោអូស្ត្រាលី ភីធីអ៊ី អិលធីឌី រួមបញ្ចូលទាំងការដឹកជញ្ជូន (ជា 'សេវាដឹកជញ្ជូន') តាមរយៈការប្រើប្រាស់ក្រុមហ៊ុនដឹកជញ្ជូនភាគីទីបី (ជា 'អ្នកផ្គត់ផ្គង់សេវាដឹកជញ្ជូន ')។
១៣.២ តាមរយៈការផ្តល់សេវាកម្មទិញ ក្រុមហ៊ុនឧស្សាហកម្មផលិតទឹកដោះគោអូស្ត្រាលី ភីធីអ៊ី អិលធីឌី ផ្តល់ជូនអ្នកជាមួយនឹងការដឹកជញ្ជូន និងការធានារ៉ាប់រងជាច្រើនជម្រើសដែលផ្តល់ឲ្យសម្រាប់ជាផ្នែកមួយនៃសេវាដឹកជញ្ជូនពីសំណាក់អ្នកផ្គត់ផ្គង់សេវាដឹកជញ្ជូន។ អ្នកទទួលស្គាល់ និងយល់ព្រមថាក្រុមហ៊ុនឧស្សាហកម្មផលិតទឹកដោះគោអូស្ត្រាលី ភីធីអ៊ី អិលធីឌី មិនមែនជាអ្នកផ្គត់ផ្គង់សេវាដឹកជញ្ជូនទាំងនេះ និងជាចម្រើសសម្រាប់ការធានារ៉ាប់រង ហើយគ្រាន់តែសម្របសម្រួលអន្តរៈកម្មរបស់អ្នកជាមួយអ្នកផ្តល់សេវាដឹកជញ្ជូនទាក់ទងនឹងការផ្តល់សេវាដឹកជញ្ជូនតែប៉ុណ្ណោះ។
១៣.៣ ក្នុងករណីដែលមានការបាត់បង់ ឬខូចខាតមុខទំនិញនៅក្នុងដំណើរនៃសេវាដឹកជញ្ជូន ក្រុមហ៊ុនឧស្សាហកម្មផលិតទឹកដោះគោអូស្ត្រាលី ភីធីអ៊ី អិលធីឌី សូមស្នើសុំឲ្យអ្នក៖
(ក) ទាក់ទងទៅកាន់អ្នកផ្គត់ផ្គង់សេវាដឹកជញ្ជូនផ្ទាល់ដោយស្នើសុំសំណង ឬការទាមទារទៅលើជម្រើសធានារ៉ាបរងណាមួយដែលមាន និង
(ខ) ទាក់ទងមកយើងខ្ញុំតាមរយៈការផ្ញើអ៊ីមែលមកកាន់ peter@australiandairyindustries.com.au ដោយគូសបញ្ជាក់ថាតើផលិតផលមានការខូចខាតដោយរបៀបណាក្នុងការដឹកជញ្ជូនដើម្បីឲ្យយើងខ្ញុំអាចកំណត់ថាតើអ្នកផ្គត់ផ្គង់សេវាដឹកជញ្ជូនគួរតែដកចេញពីសេវាកម្មទិញឬយ៉ាងណា។
១៤. ការរក្សាសិទ្ធិ និងកម្មសិទ្ធិបញ្ញា
១៤.១ វ៉ិបសាយ សេវាកម្មទិញ និងផលិតផលពាក់ព័ន្ធទាំងអស់របស់ក្រុមហ៊ុនឧស្សាហកម្មផលិតទឹកដោះគោអូស្ត្រាលី ភីធីអ៊ី អិលធីឌី គឺជាកម្មវត្ថុនៃការរក្សាសិទ្ធិ។ សម្ភារៈនៅលើវ៉ិបសាយត្រូវបានការពារដោយច្បាប់របស់ប្រទេសអូស្ត្រាលី និងតាមរយៈសន្ធិសញ្ញាអន្តរជាតិ។ លើកលែងតែមានការបញ្ជាក់ក្រៅពីនេះ សិទ្ធិទាំងអស់ (រួមមានទាំងការរក្សាសិទ្ធិ) នៅក្នុងខ្លឹមសារមាតិការរបស់វ៉ិបសាយ និងការចងក្រងរបស់វ៉ិបសាយ (រួមមានទាំងអក្សរ ក្រាហ្វិក និមិត្តសញ្ញា រូបតំណាងប៊ូតុង រូបភាពវីដេអូ ឃ្លីបសម្លេង និងកម្មវិធី) (ជា 'មាតិកា') គឺជាកម្មសិទ្ធិ ឬគ្រប់គ្រងសម្រាប់គោលបំណងទាំងអស់នេះ ហើយត្រូវបានបម្រុងទុកដោយក្រុមហ៊ុនឧស្សាហកម្មផលិតទឹកដោះគោអូស្ត្រាលី ភីធីអ៊ី អិលធីឌី ឬអ្នកចែកចាយរបស់ខ្លួន។
១៤.២ ក្រុមហ៊ុនឧស្សាហកម្មផលិតទឹកដោះគោអូស្ត្រាលី ភីធីអ៊ី អិលធីឌី រក្សាសិទ្ធិគ្រប់យ៉ាង ទាំងចំណងជើង ចំណាប់អារម្មណ៍ និងវ៉ិបសាយ ព្រមទាំងមាតិកាពាក់ព័ន្ធទាំងអស់។ គ្មានអ្វីដែលអ្នកធ្វើនៅលើ ឬទាក់ទងនឹងវ៉ិបសាយត្រូវផ្ទេរទៅឲ្យអ្នកនោះទេ៖
(ក) ឈ្មោះអាជីវកម្ម ឈ្មោះពានិជ្ជកម្ម ឈ្មោះដូមេន សញ្ញាពានិជ្ជកម្ម ការរចនាឧស្សាហកម្ម ប៉ាតង់ ការចុះឈ្មោះការរចនា ឬការរក្សាសិទ្ធិរបស់ក្រុមហ៊ុនឧស្សាហកម្មផលិតទឹកដោះគោអូស្ត្រាលី ភីធីអ៊ី អិលធីឌី ឬ
(ខ) សិទ្ធិក្នុងការប្រើប្រាស់ ឬកេងប្រវ័ញ្ចឈ្មោះអាជីវកម្ម ឈ្មោះពានិជ្ជកម្ម ឈ្មោះដូមេន សញ្ញាពានិជ្ជកម្ម ឬការរចនាឧស្សាហកម្ម ឬ
(គ) ប្រព័ន្ធ ឬដំណើរការដែលជាប្រធានបទរបស់ប៉ាតង់ ការចុះឈ្មោះការរចនា ឬការរក្សាសិទ្ធិ (ឬការសម្របសម្រួល ឬការកែប្រែនៃប្រព័ន្ធ ឬដំណើរការបែបនេះ)។
១៤.៣ ប្រសិនបើគ្មានការអនុញ្ញាតិជាមុនពីក្រុមហ៊ុនឧស្សាហកម្មផលិតទឹកដោះគោអូស្ត្រាលី ភីធីអ៊ី អិលធីឌី និងការអនុញ្ញាតណាមួយទាក់ទងនឹងម្ចាស់កម្មសិទ្ធិទេ អ្នកមិនអាច៖ ផ្សាយ បោះពុម្ពឡើងវិញ ផ្ទុកឡើងទៅកាន់ភាគីទីបី បញ្ជូន ប្រកាសចែកចាយ បង្ហាញ ឬចាក់ជាសាធារណៈ សម្រប ឬផ្លាស់ប្តូរមាតិកាតាមរបៀបណាមួយ ឬភាគីទីបីសម្រាប់គោលបំណងណាមួយនោះទេ។ ការហាមឃាត់នេះមិនប៉ះពាល់ដល់សម្ភារៈនៅលើវ៉ិបសាយឡើយដោយអាចប្រើប្រាស់បានដោយសេរីសម្រាប់ការប្រើប្រាស់ឡើងវិញ ឬស្ថិតនៅក្នុងដែនសាធារណៈ។
១៥. ការបដិសេធទូទៅ
១៥.១ អ្នកទទួលស្គាល់ថាក្រុមហ៊ុនឧស្សាហកម្មផលិតទឹកដោះគោអូស្ត្រាលី ភីធីអ៊ី អិលធីឌី មិនបង្កើតលក្ខខណ្ឌ ធានា ការធានា ការតំណាង ឬលក្ខខណ្ឌណាមួយទាក់ទងនឹងផលិតផលជាជាងការផ្តល់ជូនសម្រាប់ការអនុលោមទៅកាមលក្ខខណ្ឌទាំងនេះតែប៉ុណ្ណោះ។
១៥.២ ក្រុមហ៊ុនឧស្សាហកម្មផលិតទឹកដោះគោអូស្ត្រាលី ភីធីអ៊ី អិលធីឌី នឹងខិតខំប្រឹងប្រែងដើម្បីធានាថាផលិតផលមួយត្រូវបានបង្ហាញយ៉ាងត្រឹមត្រូវនៅលើវ៉ិបសាយ ទោះជាយ៉ាងណាក៏ដោយអ្នកយល់ព្រមថាទំហំ ពណ៌ និងការវេចខ្ចប់អាចខុសពីអ្វីដែលបានបង្ហាញនៅលើវ៉ិបសាយ។
១៥.៣ គ្មានអ្វីនៅក្នុងលក្ខខណ្ឌទាំងនេះកំណត់ ឬមិនរាប់បញ្ចូលចំពោះការទទួលខុសត្រូវ ការធានា តំណាង ឬលក្ខខណ្ឌបង្កប់ ឬបង្ខំដោយច្បាប់ណាមួយរួមទាំងច្បាប់សម្រាប់អ្នកប្រើប្រាស់ប្រទេសអូស្ត្រាលី (ឬការទទួលខុសត្រូវណាមួយនៅពីក្រោមនោះ) ដែលតាមច្បាប់មិនអាចត្រូវបានកំណត់ ឬមិនរាប់បញ្ចូលឡើយ។
១៥.៤ ប្រធានបទនៃប្រការនេះ និងកម្រិតនៃការអនុញ្ញាតិដោយច្បាប់៖
(ក) លក្ខខណ្ឌ ការទទួលខុសត្រូវ ការធានា តំណាង ឬលក្ខខណ្ឌទាំងអស់ដែលមិនមានបង្ហាញនៅក្នុងលក្ខខណ្ឌទាំងនេះត្រូវបានដកចេញ ហើយ
(ខ) ក្រុមហ៊ុនឧស្សាហកម្មផលិតទឹកដោះគោអូស្ត្រាលី ភីធីអ៊ី អិលធីឌី នឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ ឬការខូចខាតពិសេសណាមួយដោយប្រយោល ឬជាផលវិបាក (លើកលែងតែការបាត់បង់ ឬការខូចខាតបែបនេះអាចប៉ាន់ស្មានបានដោយសមហេតុផលដែលបណ្តាលមកពីការខកខានរបស់យើងសម្រាប់ការធានាការប្រើប្រាស់ដែលអាចអនុវត្តបាន) ការបាត់បង់ប្រាក់ចំណេញ ឬឱកាស ឬការខូចខាតចំពោះសុឆន្ទៈដែលកើតចេញពី ឬទាក់ទងទៅនឹងសេវាទិញ ឬលក្ខខណ្ឌទាំងនេះ (រួមទាំងលទ្ធផលដែលមិនអាចប្រើប្រាស់សេវាទិញ ឬការផ្គត់ផ្គង់យឺតរបស់សេវាកម្មទិញ) មិនថាស្ថិតនៅក្នុងច្បាប់ទូទៅ ក្រោមកិច្ចសន្យា ការធ្វើទារុណកម្ម (រួមទាំងការធ្វេសប្រហែស) ដោយសមធម៌ ស្របតាមលក្ខន្តិកៈ ឬបើមិនដូច្នោះទេ។
១៥.៥ ការប្រើវ៉ិបសាយ សេវាទិញ និងផលិតផលផ្សេងៗទៀតណាមួយពីក្រុមហ៊ុនឧស្សាហកម្មផលិតទឹកដោះគោអូស្ត្រាលី ភីធីអ៊ី អិលធីឌី (រួមទាំងសេវាដឹកជញ្ជូន) គឺស្ថិតនៅក្នុងហានិភ័យផ្ទាល់ខ្លួន។ អ្វីៗគ្រប់យ៉ាងនៅលើវ៉ិបសាយ សេវាទិញ និងផលិតផលរបស់ក្រុមហ៊ុនឧស្សាហកម្មផលិតទឹកដោះគោ ភីធីអ៊ី អិលធីឌី ត្រូវបានផ្តល់ជូនអ្នកផ្អែកលើមូលដ្ឋាន "ដូចដែលមមាន" និង "តាមដែលមាន"។
គ្មានដៃគូ នាយក បុគ្គលិក ភ្នាក់ងារ អ្នកចែកចាយ អ្នកផ្គត់ផ្គង់មាតិកាភាគីទីបី ឬអ្នកផ្តល់អជ្ញាប័ណ្ណណាមួយរបស់ក្រុមហ៊ុនឧស្សាហកម្មផលិតទឹកដោះគោអូស្ត្រាលី ភីធីអ៊ី អិលធីឌី រួមទាំងភាគីទីបីណាមួយដែលសេវាដឹកជញ្ជូនត្រូវបានផ្តល់ជូនអ្នកឡើយ) ធ្វើការបង្ហាញ ឬធ្វើជាតំណាង ឬធានាទៅលើមាតិការបស់ខ្លួន ឬផលិតផលណាមួយ ឬសេវាទិញណាមួយ (រួមទាំងផលិតផល ឬសេវាទិញរបស់ក្រុមហ៊ុនឧស្សាហកម្មផលិតទឹកដោះគោអូស្ត្រាលី ភីធីអ៊ី អិលធីឌី) ដោយសំដៅទៅលើវ៉ិបសាយ។នេះរួមបញ្ចូល (ប៉ុន្តែមិនកំណត់ចំពោះ) ការបាត់បត់ ឬខូចខាតដែលអ្នកអាចរងទុក្ខបណ្តាលមកពីលទ្ធផលណាមួយដូចខាងក្រោម៖
(ក) បរាជ័យក្នុងការអនុវត្ត កំហុស មិនរាប់បញ្ចូល ការរំខាន ការលុបចេញ ខូច បរាជ័យក្នុងការជួសជុលការខូច ការពន្យាពេលដំណើរការ ឬការបញ្ជូន មេរោគក្នុងកុំព្យូទ័រ ឬសមាសធាតុបង្ករគ្រោះថ្នាក់ផ្សេងៗទៀត ការបាត់បង់ទិន្នន័យ ខ្សែទូរសព្ទទំនាក់ទំនងខូច ការប្រព្រឹត្តិដោយខុសច្បាប់បណ្តាលមកពីភាគីទីបី ឬការលួច ការបំផ្លាញ ការផ្លាស់ប្តូរ ឬការចូលប្រើប្រាស់ការកត់ត្រាដោយគ្មានការអនុញ្ញាតិ;
(ខ) ភាពត្រឹមត្រូវ ភាពសមស្រប និងរូបិយប័ណ្ណនៃព័ត៌មានណាមួយនៅលើវ៉ិបសាយ សេវាទិញ ឬមាតិការបស់វាណាមួយទាក់ទងនឹងផលិតផល (រួមទាំងសម្ភារៈរបស់ភាគីទីបី និងការផ្សព្វផ្សាយពានិជ្ជកម្មនៅលើវ៉ិបសាយ);
(គ)ការចំណាយដែលកើតមានឡើងដែលបណ្តាលមកពីលទ្ធផលនៃការប្រើប្រាស់វ៉ិបសាយរបស់អ្នក សេវាទិញ ឬផលិតផលណាមួយ;
(ឃ) មាតិកា ឬប្រតិបត្តិការទាក់ទងនឹងតំណរភ្ជាប់ដែលបានផ្តល់ឲ្យសម្រាប់ជាភាពងាយស្រួល់ដល់អ្នកប្រើ;
(ង) ការបរាជ័យក្នុងការបញ្ចប់ប្រតិបត្តិការណាមួយ ឬការបាត់បង់ណាមួយដែលកើតមានឡើងពីប្រតិបត្តិការពានិជ្ជកម្មអេឡិចត្រូនិចនៅលើវ៉ិបសាយ;
ឬ
(ច) ការបង្ខូចកេរ្តិ៍ឈ្មោះ ការគំរាមកំហែង ការវាយប្រហារ ឬការប្រព្រឹត្តិដោយខុសច្បាប់របស់ភាគីទីបី ឬការបោះពុម្ពសម្ភារៈណាមួយទាក់ទងទៅនឹង ឬបង្កើតឲ្យមានការប្រព្រឹត្តិបែបដូច្នោះ។
១៦. ទីកន្លែង និងយុត្តាធិការ
សេវាទិញដែលផ្តល់ជូនដោយក្រុមហ៊ុនឧស្សាហកម្មផលិតទឹកដោះគោអូស្ត្រាលី ភីធីអ៊ី អិលធីឌី មានបំណងសម្រាប់ការពិនិត្យមើលពីសំណាក់អ្នករស់នៅក្នុងប្រទេសអូស្ត្រាលី។ ចំពោះព្រឹត្តិការណ៍នៃការវិវាទណាមួយដែលកើតឡើងចេញពី ឬទាក់ទងនឹងវ៉ិបសាយ អ្នកយល់ព្រមថាទីកន្លែងផ្តាច់មុខសម្រាប់ការដោះស្រាយវិវាទណាមួយត្រូវស្ថិតនៅក្នុងចំណាត់ការរបស់តុលាការរបស់រដ្ឋវ៉ិចតូរៀ ប្រទេសអូស្ត្រាលី។
១៧. ច្បាប់គ្រប់គ្រង
លក្ខខណ្ឌនានាត្រូវបានគ្រប់គ្រងដោយច្បាប់របស់រដ្ឋវ៉ិចតូរៀរបស់ប្រទេសអូស្ត្រាលី។ វិវាទ ភាពចម្រូងចម្រាស ដំណើរការ ឬការទាមទារណាមួយដែលកើតចេញពី ឬទាក់ទងតាមរូបភាពណាមួយទៅនឹងលក្ខខណ្ឌ និងសិទ្ធិដែលបានបង្កើតឡើងចាប់ពីពេលនេះតទៅត្រូវបានគ្រប់គ្រង បកប្រែ និងបកស្រាយដោយច្បាប់របស់រដ្ឋវ៉ិចតូរៀ ប្រទេសអូស្ត្រាលី ដោយមិនចាំបាច់យោងទៅលើការប៉ះទង្គិចទៅនឹងគោលការណ៍ច្បាប់ បើទោះជាច្បាប់នោះជាកាតព្វកិច្ចក្តី។ សុពលភាពនៃប្រការច្បាប់គ្រប់គ្រងនេះមិនត្រូវបានជំទាស់នោះទេ។
១៨. ដំបូន្មានផ្នែកច្បាប់ដោយឯករាជ្យ
ភាគីទាំងពីរបញ្ជាក់ និងប្រកាសថាច្បាប់ដែលបានផ្តល់ជូននៅក្នុងលក្ខខណ្ឌគឺមានភាពយុត្តិធម៌ និងសមរម្យ ហើយភាគីទាំងពីរបានចាប់យកឱកាសដើម្បីទទួលបានដំបូន្មានផ្នែកច្បាប់ដោយឯករាជ្យ ហើយប្រកាសថាលក្ខខណ្ឌមិនប្រឆាំងនឹងគោលនយោបាយសាធារណៈជាមួយមូលដ្ឋានហេតុផលវិសមភាព ការចរចារអំណាច ឬមូលដ្ឋានទូទៅនៃការអត់ធ្មត់ផ្នែកពានិជ្ជកម្ម។
១៩. ការផ្តាច់ខ្លួន
ប្រសិនបើលក្ខខណ្ឌណាមួយទាំងនេះត្រូវបានរកឃើញថាទុកជាមោឃៈ ឬមិនអាចអនុវត្តបានដោយយុត្តាធិការមានសមត្ថិកិច្ចទេ ផ្នែកនោះនឹងត្រូវកាត់ផ្តាច់ចេញ ហើយលក្ខខណ្ឌដែលនៅសល់នឹងស្ថិតនៅជាធរមាន។
២០. គំរូច្បាប់ស្តីពីពានិជ្ជកម្មអេឡិចត្រូ
២០.១ ស្វែរនៃការអនុវត្ត - លក្ខខណ្ឌពានិជ្ជកម្មនេះត្រូវអនុវត្តចំពោះព័ត៌មានណាមួយមានទម្រង់ជាទិន្នន័យសារដែលត្រូវបានប្រើប្រាស់នៅក្នុងបរិបទពានិជ្ជកម្មសម្រាប់ផលិតផលង។
២០.២ ការទទួលស្គាល់សារនៃទិន្នន័យតាមផ្លូវច្បាប់ - ព័ត៌មាននឹងមិនត្រូវបានបដិសេធពីប្រសិទ្ធិភាពនៃច្បាប់នោះទេ សុពលភាព ឬមានតែការអនុវត្តតែប៉ុណ្ណោះ ដោយហេតុថាវាមានទម្រង់ជាសារនៃទិន្នន័យ។
២០.៣ លាយលក្ខណ៍អក្សរ - កន្លែងដែលព័ត៌មានជាលាយលក្ខណ៍អក្សរត្រូវបានសរសេរ និងគែអាចចូលប្រើប្រាស់បានសម្រាប់ប្រើជាឯកសារយោងជាបន្តបន្ទាប់។
២០.៤ ការបង្កើត និងសុពលភាពនៃកិច្ចសន្យា - បរិបទនៃលក្ខខណ្ឌពានិជ្ជកម្មនេះ ផ្តល់ជូន និងទទួលយកត្រូវបានបង្ហាញដោយច្បាប់គំរូស្តីពីពានិជ្ជកម្មតាមអេឡិចត្រូនិច។
២១. ច្បាប់គំរូស្តីពីហត្ថលេខាអេឡិចត្រូនិច
ដោយអនុលោមតាមតម្រូវការហត្ថលេខា - បទបញ្ញត្តិនៃហត្ថលេខារបស់បុគ្គលម្នាក់ តាមច្បាប់ត្រូវបំពេញប្រសិនបើមានការទទួលស្គាល់តាមអេឡិចត្រូនិចត្រូវបានប្រើប្រាស់ និងសមរម្យសម្រាប់លក្ខខណ្ឌពានិជ្ជកម្ម។
ផ្នែក ង - និយមន័យ
ACL មានន័យថាច្បាប់សម្រាប់អ្នកប្រើប្រាស់ប្រទេសអូស្ត្រាលី។
ច្បាប់សម្រាប់អ្នកប្រើប្រាស់ប្រទេសអូស្ត្រាលីគឺជាច្បាប់ជាតិសម្រាប់ការធ្វើពានិជ្ជកម្មស្មើភាពគ្នា និងការការពារដល់អ្នកប្រើប្រាស់។ ច្បាប់ ACL ត្រូវបានគ្រប់គ្រង និងអនុវត្តរួមគ្នាដោយគណកម្មការប្រកួតប្រជែង និងអ្នកប្រើប្រាស់អូស្ត្រាលី (ACCC) និងភ្នាក់ងារការពារអ្នកប្រើប្រាស់របស់រដ្ឋ និងដែនដី។
ថ្ងៃធុរកិច្ចមានន័យថាមិនមែនជាថ្ងៃសៅរ៍ អាទិត្យ ឬថ្ងៃឈប់សម្រាកទេនៅកន្លែងដែលផលិតផលត្រូវបានផ្តល់ជូនជាចម្បង។
ការចុចដើម្បីវេចខ្ចប់គឺអ្នកទិញយល់ព្រមនឹង (ឬទទួលស្គាល់) ចំពោះលក្ខខណ្ឌ និងការចែងដូចដែលបានបង្ហាញនៅលើអេក្រង់នៅក្នុងលក្ខខណ្ឌពានិជ្ជកម្ម តាមរយៈការចុចនៅលើប៊ូតុងនិម្មិតថា ខ្ញុំយល់ព្រម ហើយទទួលយកលក្ខខណ្ឌទាំងនេះ។ រាល់ឯកសារយោងនានាពាក់ព័ន្ធនឹងការចុចដើម្បីវេចខ្ចប់គឺជាផ្នែករបស់លក្ខខណ្ឌពានិជ្ជកម្មដែលពឹងផ្អែលើច្បាប់ជាទូទៅ និងច្បាប់របស់ប្រទេសអូស្ត្រាលី និងក្រមអនុវត្តផ្សេងៗទៀត។
ព័ត៌មានសម្ងាត់មានន័យថាជាព័ត៌មានសម្ងាត់ទាក់ទងនឹងភាគីទៅតាមលក្ខណៈរបស់វា ឬដូចតាមការកំណត់ទាក់ទងនឹងប្រធានបទនៃបញ្ហារបស់ពានិជ្ជកម្ម ហើយមានដូចជា៖
• ព័ត៌មានទាក់ទងនឹងអាជីវកម្ម ឬតួរនាទីហិរញ្ញវត្ថុ;
• ព័ត៌មានដែលផ្គត់ផ្គង់ដែលមានតម្លៃពានិជ្ជកម្មពិតប្រាកដ ឬសក្តានុពលពានិជ្ជកម្មណាមួយ;
• ព័ត៌មានទាក់ទងទៅនឹងការរចនា លក្ខណៈបច្ចេកទេស និងមាតិកា ឬផ្នែកណាមួយនៃការទិញដែលមានទម្រង់ជាវត្ថុ និងជាកូដដើម និងបច្ចេកវិទ្យា គំនិត ក្បួនដោះស្រាយ ឬអាថ៌កំបាំងពានិជ្ជកម្មដែលពាក់ព័ន្ធណាមួយ។
• ព័ត៌មានទាក់ទងនឹងលក្ខខណ្ឌនៃការទិញដែលត្រូវបានចែកចាយ និងធ្វើទីផ្សារ។ ច្បាប់សាជីវកម្មមានន័យថាច្បាប់សជីវកម្មឆ្នាំ២០០១ (ប្រជាពលរដ្ឋ);
ខូចខាត ឬភាពខូចខាតមានន័យថា៖
• កំហុស ការបរាជ័យ ការសឹករិចរឹល ការអន់ថយ ខុស ឬមិនអនុលោមទៅតាមលក្ខណៈបច្ចេកទេសរបស់ផលិតផល ឬបទបញ្ញតិផ្សេងៗទៀត;
• ផលិតផលមិនមានដំណើរការ ឬមិនដំណើរការស្ថិតក្រោមលក្ខណៈបច្ចេកទេស ឬបទបញ្ញតិ ប៉ុន្តែមិនត្រូវបានរាប់បញ្ចូលទៅក្នុងការមិនដំណើរការ ឬកង្វះមុខងារតិចតួចណាមួយ ឬ
• ដំណើការផ្នែកណាមួយ ឬមិនដំណើរការនៃផលិតផល។
ផលិតផលមានន័យថា aPLUS+។
សិទ្ធិកម្មសិទ្ធិបញ្ញាមានន័យថារាល់ទ្រព្យសម្បត្តិកម្មសិទ្ធិបញ្ញាទាំងអស់ រួមទាំងសិទ្ធិនៃការចុះបញ្ជីបច្ចុប្បន្ន និងនាពេលអនាគត និងសិទ្ធិមិនចុះឈ្មោះដោយគោរពទៅតាមកម្មសិទ្ធិបញ្ញា ការរចនា ប្លង់សៀគ្វី សញ្ញាពានិជ្ជកម្ម អាថ៌កំបាំងពានិជ្ជកម្ម របៀបធ្វើ ព័ត៌មានសម្ងាត់ ប៉ាតង់ ការច្នៃប្រឌិត និងការរកឃើញ និងទ្រព្យសម្បត្តិកម្មសិទ្ធិបញ្ញាផ្សេងៗទៀតទាំងអស់ដូចមានចែងនៅក្នុងមាត្រាទី២នៃអនុសញ្ញាដែលបានបង្កើតអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ ១៩៦៧ និង "កម្មសិទ្ធិបញ្ញា" ដែលមានទំនាក់ទំនងមានន័យត្រូវគ្នា;
MLEC គឺជាច្បាប់គំរូស្តីអំពីពានិជ្ជកម្មដែលកំណត់ដោយ UNCITRAL។
MLES គឺជាច្បាប់គំរូស្តីអំពីហត្ថលេខាអេឡិចត្រូនិចដែលបានកំណត់ដោយមាត្រាទី័ និងអនុម័តដោយមហាសន្និបាតនៅក្នុងឆ្នាំ ២០០១។
ភាគី ឬគូភាគីរួមមានអ្នកលក់ និងអ្នកទិញ។
អ្នកលក់មានន័យថាជាក្រុមហ៊ុនឧស្សាហកម្មផលិតទឹកដោះគោអូស្ត្រាលី ភីធីអ៊ី អិលធីឌី ជាស្ថាប័នដែលត្រូវបានបញ្ជាក់ថាជាអ្នកលក់ផលិងផល។