សូមឲ្យមានថ្ងៃល្អពីឧស្សាហកម្មផលិតទឹកដោះគោអូស្ត្រាលី
គ្រប់គ្នាដឹងពីរបៀបស្វាគមន៍របស់ជនជាតិអូស្ត្រាលី ប៉ុន្តែតើអ្នកបានដឹងទេថាយើងផលិតម្ស៉ៅទឹកដោះគោសម្បូរជីវជាតិខ្ពស់ និងសុទ្ធបំផុតនៅក្នុងពិភពលោក?
កសិករផលិតទឹកដោះគោរបស់យើងមានភាពជឿជាក់យ៉ាងមុតមាំទៅលើ ‘គោដែលមានសុខភាពល្អ’ ផលិត ‘ទឹកដោះគោដែលមានសុខភាពល្អ’។ ហេតុនេះ កសិដ្ឋានចិញ្ចឹមសត្វដ៏ឆ្នើមគឺមានសារៈសំខាន់ណាស់ក្នុងការធានាថាផលិតផលមានគុណភាពល្អបំផុត ហើយគោមានសុខភាពល្អ និងរីករាយបំផុត។ ការនេះឆ្លុះបញ្ចាំងឲ្យឃើញដោយអស់ពីចិត្តតាមរបៀបដែលកសិករផលិតទឹកដោះគោរបស់យើងចិញ្ចឹម និងថែទាំសត្វរបស់ពួកគេ។ កសិករចិញ្ចឹមគោយកទឹកដោះភាគច្រើនឲ្យគោរបស់ពួកគេស៊ីស្មៅពីរដងក្នុងមួយថ្ងៃ ប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍សម្រាប់រយៈពេល ១០ខែក្នុងមួយឆ្នាំ ដោយសង្កេតមើលអ្វីៗគ្រប់យ៉ាងចាប់ពីការផ្លាស់ប្តូរអាកប្បកិរិយារបស់សត្វរហូតដល់រោគសញ្ញារាងកាយជាក់លាក់។
កសិករផលិតទឹកដោះគោរបស់យើងដឹងពីលក្ខខណ្ឌរបស់សត្វគោនីមួយៗ ហើយអាចចាត់វិធានការដំបូងៗក្នុងការដោះស្រាយបញ្ហាណាមួយដែលអាចកើតមានឡើង។
រដ្ឋវ៉ិចតូរៀផលិតទឹកដោះគោសរុបចំនួន ៦៥% នៅក្នុងប្រទេសអូស្ត្រាលី។ ជាមធ្យមកសិដ្ឋានផលិតទឹកដោះគោរបស់យើងមានសត្វគោពី ២៥០ក្បាល ទៅ ៣៥០ក្បាលចិញ្ចឹមនៅលើវាលស្មៅធម្មជាតិ។ មិនដូចជាបណ្តាប្រទេសដែលមានកន្លែងទំនេរមានកំណត់ យើងមានវាលស្មៅធម្មជាតិដ៏ធំសម្រាប់សត្វគោរបស់យើងស៊ីស្មៅ និងដើរពេញមួយឆ្នាំ។ ដូច្នេះវាគ្មានអ្វីគួរឲ្យឆ្ងល់នោះទេដែលគោរស់នៅលើទឹកដីដែលមានពណ៌បៃតងខៀវស្រងាត់ខ្ពស់បែបនេះ ហើយប្រទេសអូស្ត្រាលីផលិតទឹកដោះគោដែលមានគុណភាពល្អបំផុតនៅលើពិភពលោក។ យើងធានាថាគុណភាពនេះត្រូវបានដាក់បញ្ចូលនៅក្នុងផលិតផលទឹកដោះគោទាំងអស់របស់យើង។
ផលិតផលទឹកដោះគោរបស់យើងត្រូវបានទទួលស្គាល់យ៉ាងពេញលេញជាមួយនឹងកាវិភាគពីគ្រោះថ្នាក់ និងចំណុចត្រួតពិនិតសំខាន់ (HACCP) ដូច្នេះហើយមានមោទនភាពក្នុងការបង្ហាញនិមិត្តសញ្ញានេះនៅលើផលិតផលរបស់យើង។ HACCP គឺជាវិធីសាស្ត្រគ្រប់គ្រងហានិភ័យដែលត្រូវបានប្រើប្រាស់ដោយឧស្សាហកម្មម្ហូបអាហារសម្រាប់ការគ្រប់គ្រងគ្រោះថ្នាក់សុវត្ថិភាពចំណីអាហារសម្រាប់ស្តង់ដារខ្ពស់បំផុត។ គោលការណ៍ HACCP ត្រូវបានអនុម័តឲ្យប្រើប្រាស់នៅទូទាំងពិភពលោក ជាពិសេសនៅក្នុងសហរដ្ឋអាមេរិក អឺរ៉ុប ចុងបូព៌ា និងអូស្ត្រាលី។ កាន់តែមានការរកើនឡើង HACCP កំពុងក្លាយជាមុខងារយ៉ាងសំខាន់មួយនៅក្នុងដំណើរការនៃការនាំចូល/នាំចេញ។ វាត្រូវបានទទួលស្គាល់ពីបណ្តាប្រទេសទាំងអស់ថាជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការគ្រប់គ្រងហានិភ័យចំណីអាហារ។ និមិត្តសញ្ញានេះមានភាពល្បីល្បាញ ត្រូវបានគេទទួលស្គាល់ និងស្គាល់យ៉ាងច្បាស់ពីឧស្សាហកម្មដើម្បីឲ្យមានន័យដូចនឹងការយកចិត្តទុកដាក់យ៉ាងសកម្ម និងបង្ហាញឲ្យឃើញពីសុវត្ថិភាពចំណីអាហារ និង ‘សប្បទាដែលមានគោលបំណង’។