ការបំបៅកូនគឺជាពេលវេលាដ៏អស្ចារ្យបំផុតសម្រាប់ពេលវេលាដែលអ្នកកសាងទំនាក់ទំនងជិតស្និទ្ធ និងសុខភាពល្អសម្រាប់កូនរបស់អ្នក។ មិនថាអ្នកជ្រើសរើសយកការបំបៅកូនដោយរបៀបណានោះទេ ការផ្តល់ភាពកក់ក្តៅ និងការបំបៅកូនរបស់អ្នកគឺជាពេលវេលាយ៉ាងពិសេសបំផុតសម្រាប់អ្នកទាំងពីរ។ ខណៈពេលអ្នកកំពុងបំបៅកូនរបស់អ្នក ត្រូវសម្លឹងមើលភ្នែករបស់គាត់។ ចូរចំណាយពេលដើម្បីយោលអង្រឹង និងយកចិត្តទុកដាក់ចំពោះកូនរបស់អ្នក ដោយសម្លឹងមើលទៅភ្នែកកូនរបស់អ្នក ហើយកូនរបស់អ្នកនឹងសម្លឹងមើលមកអ្នកវិញ។ ធ្វើបែបនេះជួយឲ្យកូនរបស់អ្នកមានអារម្មណសុវត្ថិភាព និងទទួលបានសេក្តីស្រឡាញ់។
ប្រសិនបើបំបៅកូនដោយដប អង្គការ យូនីសេហ្វ ប្រទេសអង់គ្លេស មានការណែនាំប្រកបដោយអត្ថប្រយោជន៍មួយចំនួនដើម្បីសម្រេចបានលទ្ធផលល្អបំផុតចំពោះកូនរបស់អ្នក៖
តើអ្នកត្រូវការអ្វីខ្លះសម្រាប់ការបំបៅកូនតាមរូបមន្តទឹកដោះគោ
ដបដែលមានក និងគម្របត្រឹមត្រូវ
ច្រាសដុសដប និងច្រាសដុសកដប
រូបមន្តទឹកដោះគោសម្លាប់មេរោគរួចរាល់
ឧបករណ៍សម្លាប់មេរោគរួចរាល់ ដូចជាមីក្រូវ៉េវ ឬឧបករណ៍ចំហុយ
របៀបរៀបចំរូបមន្ត ប្រព័ន្ធភាពស៊ាំរបស់ទារកមិនរឹងមាំ ឬលូតលាស់បានល្អដូចជាមនុស្សពេញវ័យនោះទេ។ នេះមានន័យថាទារកងាយឈឺ និងឆ្លងមេរោគ។ ហេតុនេះ ការធ្វើអនាម័យល្អគឺពិតជាសំខាន់ណាស់នៅពេលរៀបចំការបំបៅកូន។ ឧបករណ៍ទាំងអស់ដែលត្រូវបានប្រើប្រាស់សម្រាប់ការបំបៅកូនរបស់អ្នកត្រូវតែធ្វើការសម្លាប់មេរោគឲ្យរួចរាល់សិន។ ដប កដប និងឧបករណ៍បំបៅដោះកូនផ្សេងៗទៀតត្រូវតែសម្អាត និងសម្លាប់មេរោគមុនពេលបំបៅកូនដើម្បីកាត់បន្ថយឱកាសធ្វើឲ្យកូនរបស់អ្នកឈឺ ឬរាគ។ វាគឺជាការល្អបំផុតក្នុងការប្រើប្រាស់ទឹកសម្រាប់ទទួលទានពីក្បាលរ៉ូប៊ីណេដោយចម្អិនពុះថ្មីៗ (ហើយធ្វើឲ្យត្រជាក់បន្តិចត្រឹម ៧០អស្សាសេ ឬទាបជាងនេះ) សម្រាប់បំបៅកូន។ សូមកុំប្រើទឹកដែលបានចម្អិនរួចកន្លងមក ឬទឹកដែលធ្វើឲ្យត្រជាក់បែបសិប្បនិម្មិត។ ដោយហេតុថាតុល្យភាពនៃជាតិរ៉ែនៅក្នុងទឹកដែលដាំពុះកន្លងមក និងទឹកដែលធ្វើឲ្យត្រជាក់លក្ខណៈសិប្បនិម្មិតអាចមិនត្រូវជាមួយនឹងរូបមន្តសម្រាប់បំបៅដោះកូន។ សូមពិនិត្យមើលការណែនាំពីអ្នកផលិតដើម្បីមើលថាតើទឹក និងរូបមន្តម្សៅទឹកដោះគោសម្រាប់ទារកប៉ុណ្ណាដែលអ្នកត្រូវការ។ រូបមន្តផ្សេងៗគ្នាមានបរិមាណស្លាបព្រាផ្សេងៗគ្នា។ ត្រូវប្រាកដថាអ្នកប្រើប្រាស់តែស្លាបព្រាដែលដាក់មកជាមួយរូបមន្តម្សៅទឹកដោះគោដែលអ្នកកំពុងប្រើប្រាស់។ ការដាក់ម្សៅទឹកដោះគោច្រើនពេកសម្រាប់ការបំបៅកូនអាចធ្វើឲ្យកូនរបស់អ្នកឈឺ (ឧទាហរណ៍វាអាចធ្វើឲ្យពួកគេទល់លាមក) ហើយអាចបណ្តាលឲ្យខ្វះជាតិទឹក។ ម្សៅទឹកដោះគោតិចពេកនឹងមិនផ្តល់អាហារូបត្ថម្ភគ្រប់គ្រាន់ដល់កូនរបស់អ្នកទេ។ តាមរយៈការប្រើប្រាស់ស្លាបព្រាដែលផ្តល់មកជាមួយ អ្នកដាក់បរិមាណត្រឹមត្រូវទៅតាមរូបមន្តម្សៅ។ ការរក្សាទុកទឹកដោះសម្រាប់ការបំបៅ ការបំបៅកូនគួរតែត្រូវបានធ្វើឡើងភ្លាមៗនៅពេលត្រូវការដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគដែលអាចបណ្តាលឲ្យកូនរបស់អ្នកឈឺ។ ប្រសិនបើអ្នកគ្មានជម្រើសទេ ហើយអ្នកត្រូវការរក្សាវាទុកសម្រាប់ការបំបៅ វាគួរត្រូវបានរក្សាទុកនៅផ្នែកខាងក្រោយនៃទូទឹកកក មិនឲ្យលើសពី ២៤ម៉ោង។ ប្រសិនបើរូបមន្តទឹកដោះគោរបស់ទារកមាននៅសល់ក្នុងដបក្រោយពេលបំបៅគួរតែត្រូវបានយកទៅចោល។ រូបមន្តទឹកដោះគោកូនក្មេងដែលមិនត្រូវបានប្រើប្រាស់ ហើយត្រូវបានរក្សាទុកនៅក្នុងបន្ទប់សីតុណ្ហភាពត្រូវតែយកទៅចោលក្នុងរយៈពេលពីរម៉ោង។ បាក់តេរីកើតឡើងយ៉ាងឆាប់រហ័សនៅក្នុងបន្ទប់សីតុណ្ហភាប។ បើទោះបីជាទឹកដោះគោសម្រាប់បំបៅត្រូវបានរក្សាទុកនៅក្នុងទូទឹកកក្តី បាក់តេរីនៅតែអាចរស់បាន និងពហុគុណ បើទោះបីជាវាធ្វើដូច្នេះយឺតៗយ៉ាងណាក៏ដោយ។ ហានិភ័យនៃការឆ្លងមេរោគកើនឡើងជានិច្ច ហេតុនេះវាគឺពិតជាសំខាន់ណាស់ក្នុងការឆុងទឹកដោះគោសម្រាប់បំបៅកូនរាល់ពេលដែលកូនរបស់អ្នកត្រូវការវា។ ការបំបៅកូននៅឆ្ងាយពីផ្ទះ ប្រសិនបើអ្នកត្រូវការបំបៅកូននៅឆ្ងាយពីផ្ទះរបស់អ្នក ជម្រើសដែលអាចបត់បែនបានគឺត្រូវប្រើទឹកដោះគោមានរូបមន្តសម្រាប់កូនក្មេងរួចជាស្រេចជាមួយនឹងដបសម្លាប់មេរោគរួចរាល់។ យ៉ាងណាមិញ ប្រសិនបើអ្នកប្រើរូបមន្តម្សៅទឹកដោះគោសម្រាប់ក្មេង នេះគឺជាវិធីមានសុវត្ថិភាពបំផុតក្នុងការឆុងទឹកដោះគោសម្រាប់បំបៅកូនយកតាមខ្លួនអ្នក។ អ្នកនឹងត្រូវការ៖
ឧបករណ៍សម្រាប់វាស់បរិមាណម្សៅទឹកដោះគោសម្រាប់កូនក្មេងនៅក្នុងកំប៉ុងស្អាត និងស្ងួតតូចមួយ
ដបទឹកក្តៅដែលអាចទឹកទើបតែដាំពុះ និង-
ដបទឹកដោះគោទទេមានគំរប និងមានខ្សែយួរដែលសម្លាប់មេរោគរួចអាចយកចេញបាននៅពេលឆុងទឹកដោះគោឲ្យកូនបៅ។
ឆុងទឹកដោះគោសម្រាប់ការបំបៅភ្លាមៗតែប៉ុណ្ណោះនៅពេលដែលកូនអ្នកត្រូវការវា។ ទឹកនៅតែមានកម្តៅក្តៅពេលអ្នកប្រើវា បើមិនដូច្នោះទេបាក់តេរីនៅក្នុងរូបមន្តទឹកដោះគោសម្រាប់កូនក្មេងអាចនឹងមិនត្រូវបានបំផ្លាញ។ សូមចាំថាធ្វើឲ្យទឹកដោះគោត្រជាក់សិនមុនបំបៅកូនរបស់អ្នកដោយកាន់ដបដាក់ពីក្រោមទឹកម៉ាស៊ីន។ រំកិលដបទៅក្រោមក្បាលរ៉ូប៊ីណេទឹកដើម្បីធានាថាវាចុះត្រជាក់។ ត្រូវប្រាកដថាមិនត្រូវឲ្យទឹកប៉ះជាមួយនឹងក្បាលដោះដបទឹកដោះគោឡើយ។ មិនចាំបាច់សម្លាប់មេរោគដបដាក់ទឹកក្តៅទេ ប៉ុន្តែវាត្រូវតែស្អាត ហើយប្រើវាសម្រាប់តែកូនរបស់អ្នកតែប៉ុណ្ណោះ។ ទឹកដាំពុះអាចសម្លាប់មេរោគនានាដែលមាននៅក្នុងដបដាក់ទឹកក្តៅ។ ប្រសិនបើដបដាក់ទឹកក្តៅពេញ ហើយបិទគម្របជិត វានឹងមានកម្តៅលើ ៧០អង្សាសេ ក្នុងរយៈពេលជាច្រើនម៉ោង។ ការបំបៅកូនរបស់អ្នក
ត្រូវប្រាកដថាអ្នករកកន្លែងអង្គុយឲ្យបានស្រួល
បីកូនរបស់អ្នកបញ្ឃឲ្យត្រង់សម្រាប់ការបំបៅកូន ដោយកាន់ក្បាលរបស់គេ ដើម្បីឲ្យគេអាចដកដង្ហើម និងលេបបានស្រួល។
ត្រដុសចុងក្បាលដបឲ្យប៉ះជាមួយនឹងបបូរមាត់កូនរបស់អ្នក ហើយនៅពេលកូនរបស់អ្នកបើកមាត់គេឡើង ឲ្យគេជញ្ជក់ចុងក្បាលដប។
ប្រសិនបើចុងក្បាលដបសំប៉ែតខណៈពេលអ្នកកំពុងតែបំបៅកូន សូមទាញវាថ្នមៗនៅគែមនៃមាត់កូនរបស់អ្នកដើម្បីព្រលេងខ្យល់ឲ្យចូល។
កូនរបស់អ្នកប្រហែលជាត្រូវការពេលសម្រាករយៈពេលខ្លីនៅពេលបំបៅ ហើយប្រហែលជាត្រូវការភើពេលខ្លះ។ នៅពេលកូនរបស់អ្នកលែងចង់បៅទៀត សូមបីគេបញ្ឃរ រួចត្រដុស ឬអង្អែលខ្នងរបស់គេថ្នមៗដើម្បីឲ្យមានខ្យល់ចូល។ វាអាចជាចំនួនតិចតួច ខណៈពេលវាមិនមែនជាបញ្ហាធំដូចជាមនុស្សជាច្រើនគិតនោះទេ។
រកមើលសញ្ញាកូនរបស់អ្នកថាតើពួកគេបៅទឹកដោះបានគ្រប់គ្រាន់ដែរឬទេ។ សូមកុំព្យាយាម និងបង្ខំកូនរបស់អ្នកឲ្យបៅច្រើនជាងដែលពួកគេត្រូវការ។
តើខ្ញុំដឹងបានដោយរបៀបណាថាកូនរបស់ខ្ញុំទទួលបានរូបមន្តទឹកដោះគោគ្រប់គ្រាន់? កូនរបស់អ្នកឡើងទម្ងន់ និងបរិមាណទឹកនោមដែលសើប និងស្នាមប្រឡាក់នៅលើខោទឹកនោមនឹងជួយប្រាប់អ្នកថាតើកូនរបស់អ្នកទទួលបានរូបមន្តទឹកដោះគោគ្រប់គ្រាន់ដែរឬយ៉ាងណា។ រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីកើតមក កូនរបស់អ្នកអាចនឹងធ្វើឲ្យសើបខោទឹកនោមចំនួនប្រាំមួយដងក្នុងមួយថ្ងៃ។ ខោទឹកនោមទាំងនេះគួរតែសើមជោកមានពណ៌ថ្លា ឬទឹកនោមពណ៌លឿង។ សម្រាប់រយៈពេលប៉ុន្មានថ្ងៃដំបុងបន្ទាប់ពីកើតមកកូនរបស់អ្នកនឹងជុះលាមកមានពណ៌ខ្មៅរាងស្អិត (ដែលត្រូវបានគេស្គាល់ថាអាចម៍ព្រៃ)។ យ៉ាងណាមិញ នៅក្រោយពីសប្តាហ៍ទីមួយមក កូនរបស់អ្នកនឹងជុះលាមកពណ៌លឿង ឬពណ៌ត្នោតខ្ចី។ យ៉ាងហោចណាស់កូនរបស់អ្នកនឹងធ្វើឲ្យសើបខោទឹកនោមចំនួនប្រាំមួយដង និងជុះពីរដងក្នុងមួយថ្ងៃ ហើយបរិមាណគឺខុសៗពីក្មេងម្នាក់ទៅក្មេងម្នាក់។ ប្រសិនបើអ្នកមានកង្វល់ថាកូនរបស់អ្នកមិនទទួលបានទឹកដោះគោគ្រប់គ្រាន់ទេ សូមនិយាយទៅកាន់ឆ្មប ឬអ្នកតាមដានមើលសុខភាពរបស់អ្នក។ ២០ កូនរបស់អ្នកនឹងថ្លឺងទម្ងន់ (ខ្លួនទទេ) ពេលកើតមក ហើយឡើងទម្ងន់ប្រហែលជានៅពេលមានអាយុប្រាំថ្ងៃ និងដប់ថ្ងៃ។ ខណៈពេលការបំបៅត្រូវបានធ្វើឡើងរួចហើយ ទារកដែលមានសុខភាពល្អគួរត្រូវបានថ្លឹងទម្ងន់ (ខ្លួនទទេ) មិនលើសពីមួយខែម្តងរហូតដល់មានអាយុប្រាំមួយខែ និងមានអាយុមួយឆ្នាំ។ ទម្ងន់នេះគួរតែត្រូវបានបំពេញចូលទៅក្នុងតារាងកំណត់ត្រាសុខភាពផ្ទាល់ខ្លួនកូនរបស់អ្នក (សៀវភៅពណ៌ក្រហម)។ ប្រសិនបើអ្នកមានសំណួរ ឬកង្វល់ផ្សេងៗអំពីការឡើងទម្ងន់កូនរបស់អ្នក សូមនិយាយទៅកាន់ឆ្មប ឬអ្នកតាមដានមើលសុខភាពរបស់អ្នក។
Comments